កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ
ក្រចេះ៖ ដោយទទួលបានព័ត៌មាន មានរថយន្ដសាំយ៉ុងដឹកឈើប្រភេទឈើ គ្មានច្បាប់អនុញ្ញាតចេញពីចំណុចព្រៃឡង់ ឃុំកំពុងចាម ស្រុកសំបូរ ខេត្តក្រចេះ ឆ្លងកាត់ភូមិសាស្រ្ដឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ ៧០៦ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទេព ដារ៉ា ប្រធានស្នាក់ការបានធ្វើការបង្រ្កាបរថយន្ដនៅចំណុចអង្រ្កងសាបភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ ដោយបានចបាប់យករថយន្ដ ០១គ្រឿង ម៉ាកសាំយ៉ុងកែច្នៃពណ៌ស្លែ គ្មានស្លាកលេខ…