Read more about the article អាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ

អាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ

មណ្ឌលគិរី៖ នៅវេលាម៉ោង ១៩ និង១៥នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ហួនកុម្ភៈ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ បាន ឃាត់រថយន្ត០១គ្រឿង ស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកបរដោយឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ(កសិករ) រស់នៅ ភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ…

Continue Readingអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញទទួលអំណោយពីសប្បុរសជន

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញទទួលអំណោយពីសប្បុរសជន

ព្រះសីហនុ៖ រសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលជួបជាមួយសប្បុរជនជាពាណិជ្ជករក្នុងខេត្តព្រះសីហនុ លោកអគ្គនាយក ក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ ឌី វី ដែលបាននាំយកនូវអំណោយសប្បុរធម៌ជាសម្ភារៈបរិក្ខារប្រើប្រាស់ការពារនឹងជំងឺឆ្លងជាសកលកូវីដ-១៩ រួមមាន: ម៉ាស់ ចំនួន ២០កេសធំ ស្មើនឹង ៥០,០០០ម៉ាស់, ថ្នាំចិន (គ្រាប់) លៀងហ័រ ឈីងវីន ចំនួន ១០កេសធំ…

Continue Readingឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញទទួលអំណោយពីសប្បុរសជន

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញសំណេះសំណាល ក្រុមយុវជនក្រោយធ្វើចត្តាឡីស័ក

កណ្តាល ៖ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានចុះអប់រំណែនាំ និងសំណេះសំណាល ក្រុមយុវជនក្រោយធ្វើចត្តាឡីស័កហើយចំនួន ៣នាក់ (៣គ្រួសារ) នៅមណ្ឌលចត្តាឡីស័កព្រែកតាពៅ ក្រុងតាខ្មៅ។ ក្នុងឱកាសនោះលោក មេបញ្ជាការ ក៏បាននាំយកនូវថវិកានិងគ្រឿងឧបភោគបរិភោគ មួយចំនួនចែកជូនផងដែរ ដោយសារមានជីវភាពខ្វះខាតខ្លាំងនិងដើម្បីបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្តទៀត។

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញសំណេះសំណាល ក្រុមយុវជនក្រោយធ្វើចត្តាឡីស័ក
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ រុករកឃើញឈើជ្រុងចំនួន៧៧កំណាត់ លាក់នៅក្នុងព្រៃ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ រុករកឃើញឈើជ្រុងចំនួន៧៧កំណាត់ លាក់នៅក្នុងព្រៃ

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក  សហការជាមួយមន្ត្រីបរិស្ថានការិយាល័យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញ ឈើជ្រុងប្រភេទចម្រុះ មានឈ្លីច ម្រេញ  ត្រសេក ចំនួន ៧៧កំណាត់ ស្មើ៥ម៉ែត្រគីប ៤០០ផ្លាន (គ្មាន ម្ចាស់)  លាក់ទុក ក្នុងព្រៃដីឡូតិ៍ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នវត្ថុតាងត្រូវបានមន្ត្រីបរិស្ថានរក្សាទុកនៅស្នាក់ការ ភូមិ…

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ រុករកឃើញឈើជ្រុងចំនួន៧៧កំណាត់ លាក់នៅក្នុងព្រៃ
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ជូនគ្រួសារយោធិន

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ជូនគ្រួសារយោធិន

ក្រចេះ៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តក្រចេះ ដោយការស្ម័គ្រចិត្ត និងតាមការគ្រោងទុកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី២ ប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ជូនគ្រួសារយោធិន
Read more about the article អាវុធហត្ថរាជធានីភ្នំពេញ បញ្ចេញរថយន្តធុនធំ រឺដាស់ម៉ាស៊ីន បន្ទាប់ពីផ្អាកដំណើរការអស់មួយរយៈ!

អាវុធហត្ថរាជធានីភ្នំពេញ បញ្ចេញរថយន្តធុនធំ រឺដាស់ម៉ាស៊ីន បន្ទាប់ពីផ្អាកដំណើរការអស់មួយរយៈ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការធន់ធំ បើកបរលើផ្លូវដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និងពង្រឹងដៃចង្កូត បន្ទាប់ពីទុកចោលក្នុងអង្គភាពពុំបានចេញប្រត្តិបតិ្តការអស់មួយរយៈធំ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ជាយថាហេតុផ្សេងៗ ក៏ដូចជាត្រៀមចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ដូច្នេះការថែរទាំលក្ខណៈបច្ចេកទេសលើមធ្យោបាយសម្ភារៈ ត្រូវបានលោកមេបញ្ជាការ…

Continue Readingអាវុធហត្ថរាជធានីភ្នំពេញ បញ្ចេញរថយន្តធុនធំ រឺដាស់ម៉ាស៊ីន បន្ទាប់ពីផ្អាកដំណើរការអស់មួយរយៈ!
Read more about the article កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរី៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បទល្មើសធនធានធម្មជាតិ នៅចំណុចភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងស្នាក់ការសន្តិសុខ៧៦៤ សហការជាមួយជំនាញបរិស្ថាន រុករកឃើញឈើចំនួន៤៦ដុំ ស្មើនឹង១៦,១៩ម៉ែត្រត្រីគុណ ប្រភេទឈើសុក្រម (អញ្ញាតជន)។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅស្នាក់ការបរិស្ថានឃុំមេម៉ង់។

Continue Readingកម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ ដឹកនាំដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី២

ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ ដឹកនាំដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី២

ភ្នំពេញ៖ ដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តដើម្បីបង្ការជំងឺកូវីដ-១៩ ដូសទី២ ត្រូវបានចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ការចាក់វ៉ាក់សាំងធ្វើឡើងនៅសាលាបឋមសិក្សាអង្គបឹងចក ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំដំណើរការចាក់វ៉ាក់សាំងនេះ។

Continue Readingឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ ដឹកនាំដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី២
Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំង

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំង

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ នៅវិទ្យាល័យបច្ចេកទេសបាវិត លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យដែលដឹកនាំដោយលោក វេជ្ជបណ្ឌិត អ៊ឹម បុត្រ, និងជំនាញបុគ្គលិក ដឹកនាំដោយ លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយអនុវត្តតាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា…

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំង
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងវិធានការបង្ការជំងឺកូវិដ-១៩

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងវិធានការបង្ការជំងឺកូវិដ-១៩

ព្រះវិហារ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ និងអប់រំផ្សព្វផ្សាយវិធានការបង្ការជំងឺកូវិដ-១៩។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងវិធានការបង្ការជំងឺកូវិដ-១៩