Read more about the article ឃាត់ខ្លួនពលករ ៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

ឃាត់ខ្លួនពលករ ៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

បន្ទាយមានជ័យ: ដោយទទួលបានព័ត៌មានថា មានពលករ១ក្រុមរៀបចំបម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំបញ្ជាផ្ទាល់ដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការឃាត់ខ្លួនពលករចំនួន០៣នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្ន ជនសង្ស័យវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingឃាត់ខ្លួនពលករ ៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់
Read more about the article មជ្ឈមណ្ឌលហ្វឹកហ្វឺក កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ

មជ្ឈមណ្ឌលហ្វឹកហ្វឺក កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ

មជ្ឈមណ្ឌលហ្វឹកហ្វឺក កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដោយមានការអនុញ្ញាត លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធីនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) បានរៀបចំពិធីចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋដែរនៅជិតនោះ។

Continue Readingមជ្ឈមណ្ឌលហ្វឹកហ្វឺក កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។ ចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
Read more about the article ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត យកសំណាកពលរដ្ឋក្ន្តងតំបន់បិទខ្ទប់

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត យកសំណាកពលរដ្ឋក្ន្តងតំបន់បិទខ្ទប់

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត សហការជាមួយក្រុមគ្រូពេទ្យជួរមុខរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលកំពុងបំពេញបេសកកម្ម ចុះយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ប្រាក់ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យទាំងបីអង្គភាពចំនួន៣១នាក់ ដោយក្នុងម្នាក់ៗទទួលបានចំនួន១០០,០០០៛(ដប់ម៉ឺនរៀល)ផងដែរ៕

Continue Readingឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត យកសំណាកពលរដ្ឋក្ន្តងតំបន់បិទខ្ទប់
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឃុន គ្រីម មេបញ្ជាការ កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងដោយបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងយោងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ង៉ែត មន ភេទប្រុសអាយុ ៥៥ឆ្នាំមុខរបរ(កសិករ)រស់នៅ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបទល្មើសព្រៃឈើ

បាត់ដំបង៖ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានចាប់យកវត្ថុតាងឈើបេង ២១ដុំ, ឈើធ្នង់ ២០ដុំ ម្ចាស់ឈ្មោះ គឹម ចំរើន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមុខលក់ដូរ រស់នៅភូមិខាងលើ។ បច្ចុប្បន្នប្រគល់បានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article នាយ នាយរងអាវុធហត្ថខេត្តត្បូងឃ្មុំ បានយកសំណាក រកមេរោគជំងឺកូវីដ-១៩

នាយ នាយរងអាវុធហត្ថខេត្តត្បូងឃ្មុំ បានយកសំណាក រកមេរោគជំងឺកូវីដ-១៩

ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានដឹកនាំនាយ នាយរង ចំនួន២២នាក់ដែលប៉ះផ្ទាល់ និងប្រយ៉ោលអ្នកជំងឺកូវីដ-១៩ ឲ្យក្រុមគ្រូពេទ្យយកសំណាកលើកទី២ លទ្ធផលអវិជ្ជមានទាំង ២២នាក់។

Continue Readingនាយ នាយរងអាវុធហត្ថខេត្តត្បូងឃ្មុំ បានយកសំណាក រកមេរោគជំងឺកូវីដ-១៩
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបាននៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យនគរាជ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក

បាត់ដំបង៖ នៅវេលាម៉ោង០៩:០០ ថ្ងៃទី២១ ឧសភា ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះសហការជាមួយគណៈបញ្ជាការឯកភាពស្រុកថ្មគោល ដើម្បីត្រួតពិនិត្យការឈូសឆាយ និងទន្រ្ទានដីព្រៃលិចទឹក នៅចំណុចបឹងត្រោះក្រៅ ស្ថិតក្នុងភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ឃាត់អេស្កាវាទទ័រ ០១គ្រឿង យកមករក្សាទុកនៅសាលាស្រុកថ្មគោល។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក
Read more about the article នាយ នាយរងអាវុធហត្ថខេត្តស្ទឹងត្រែង បានយកសំណាកធ្វើតេស្តបឋមរកជំងឺកូវីដ-១៩

នាយ នាយរងអាវុធហត្ថខេត្តស្ទឹងត្រែង បានយកសំណាកធ្វើតេស្តបឋមរកជំងឺកូវីដ-១៩

ស្ទឹងត្រែង៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើតេស្តបឋម (Rapide Test) យកសំណាករកជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទាំងអស់ ដឹកនាំដោយលោក ឧត្តមសេនយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

Continue Readingនាយ នាយរងអាវុធហត្ថខេត្តស្ទឹងត្រែង បានយកសំណាកធ្វើតេស្តបឋមរកជំងឺកូវីដ-១៩