Read more about the article នាយ នាយរងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើតេស្តរកមេរោគកូវីដ.១៩

នាយ នាយរងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើតេស្តរកមេរោគកូវីដ.១៩

បន្ទាយមានជ័យ៖ ដោយអនុវត្តបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ដល់នាយទាហាន នាយទាហានរង និងពលទាហាន មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងកម្លាំងដែលកំពុងឈរជើងតាមគោលដៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីរកមេរោគកូវីដ-១៩។ ការធ្វើតេស្តយកសំណាកនេះធ្វើឡើងដោយក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាលទ្ធផលវិជ្ជមានចំនួន០២នាក់ ហើយត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលប៉ារ៉ាម៉ា ស្ថិតក្នុងក្រុងប៉ោយប៉ែត។ ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន…

Continue Readingនាយ នាយរងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើតេស្តរកមេរោគកូវីដ.១៩
Read more about the article ឃាត់ខ្លួនជនត្រូវចោទម្នាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួន!

ឃាត់ខ្លួនជនត្រូវចោទម្នាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួន!

បាត់ដំបង៖ នៅវេលាម៉ោង ១៦ និង ១០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ សឿន ម៉ៃនះ ភេទស្រីអាយុ ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៦៧ត.ព្រ ចេញដោយចៅក្រមស៊ើបសួរ គី ទីម៉េង សាលាដំបូងខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត។ បច្ចប្បុន្នជនត្រូវចោទត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។

Continue Readingឃាត់ខ្លួនជនត្រូវចោទម្នាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួន!
Read more about the article កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ៖ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆ្លូង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធស្រុកឆ្លូង បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន នៅចំណុច ភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ជា សាម៉េត ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ…

Continue Readingកម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ទទួលសម្ភារៈបង្ការជំងឺកូវីដ.១៩ ពីអគ្គស្នងការនគរបាលជាតិ

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ទទួលសម្ភារៈបង្ការជំងឺកូវីដ.១៩ ពីអគ្គស្នងការនគរបាលជាតិ

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ កែវ ឌីណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចូលរួមទទួលសម្ភារៈបង្ការជំងឺកូវីដ.១៩ ពីអគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សម្ភារៈរួមមានអាល់កុល ៣ពីដុង, ម៉ាស៊ីនវាស់ស្ទង់កំដៅ ០២ និងម៉ាស់ ០១កេសធំ។

Continue Readingបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ទទួលសម្ភារៈបង្ការជំងឺកូវីដ.១៩ ពីអគ្គស្នងការនគរបាលជាតិ
Read more about the article នាយ នាយរងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើតេស្ដរហ័ស (Rapid test) ដើម្បីរកមេរោគកូវីដ-១៩

នាយ នាយរងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើតេស្ដរហ័ស (Rapid test) ដើម្បីរកមេរោគកូវីដ-១៩

បន្ទាយមានជ័យ៖ អនុវត្តបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើតេស្ដរហ័ស (Rapid test) ដើម្បីរកមេរោគកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថដែលកំពុងបម្រើការនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៅក្នុងអង្គភាពទាំងមូល ជាលទ្ធផលអវិជ្ជមានទាំងអស់៕

Continue Readingនាយ នាយរងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើតេស្ដរហ័ស (Rapid test) ដើម្បីរកមេរោគកូវីដ-១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បានឃាត់ចាប់រ៉ឺម៉កដឹកឈើចំនួន ០១គ្រឿង

កម្លាំងអាវុធហត្ថខេត្តក្រចេះ បានឃាត់ចាប់រ៉ឺម៉កដឹកឈើចំនួន ០១គ្រឿង

ក្រចេះ៖ នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សូត្រ ស៊ីម មេបញ្ជាការ មូឡដ្ឋានកងរាជអាវុធហត្ថស្រុក បានឃាត់ចាប់រ៉ឺម៉កដឹកឈើចំនួន ០១គ្រឿង នៅភូមិធំ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ដឹកឈើឃ្លុំ ប្រភេទលេខ១(សុក្រម) ចំនួន១៦ដុំ ប្រហែល១ម៉ែត្រត្រីគុណ មិនទាន់វាស់វែង។ បច្ចុប្បន្នវត្ថុតាងខាងលើ បានប្រគល់ជូនជំនាញសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីអនុវត្តបន្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បានឃាត់ចាប់រ៉ឺម៉កដឹកឈើចំនួន ០១គ្រឿង
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខកម្លាំងការពារទីតាំងចត្តាឡីស័ក

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខកម្លាំងការពារទីតាំងចត្តាឡីស័ក

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ជូនដល់កម្លាំងការពារទីតាំងចត្តាឡីស័ក និងនាយទាហាន នាយទាហានរងដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមជ្ឈមណ្ឌល កម្ពុជា-កូរ៉េ និង មជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ ស្ថិតក្នុងស្រុកសំរោងទង។ អំណោយរួមមាន៖…

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខកម្លាំងការពារទីតាំងចត្តាឡីស័ក
Read more about the article កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ យោងតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរួចមក លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ￸ សិទ្ធ សាក់រ៉ានី ភេទប្រុស អាយុ៤១ឆ្នាំ ដែលត្រូវជាបងបង្កើតរបស់ដើមបណ្ដឹង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ ក្រោយពីស្តាប់ចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើគ្រឿងញៀនជាប្រចាំ ហើយពេលរូបគេខឹងនឹងប្អូន​គេម្ដងៗ រូបគេតែងតែដុតបំផ្លាញសម្ភារ:នៅក្នុងផ្ទះ ជាច្រើនដងមានដូចជា តុ ទូ ទូរទស្សន៍ និងសម្ភារ:ផ្សេងៗទៀតផងដែរ។ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង…

Continue Readingកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត
Read more about the article កងរាជអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កងរាជអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅត្រង់ចំណុចភូមិពើក ឃុំពុទ្រាស្រុកជ័យសែន ខេត្តព្រះវិហារ ក្រុមការងារបានឃាត់គោយន្តកន្ត្រៃដឹកជញ្ជូនផល អនុផលព្រៃឈើមួយគ្រឿង និងបានឃើញទីតាំងឈើសន្និធិមួយកន្លែង។ ចាប់យកវត្ថុតាង ឈើសុក្រំ ៣,២៣០ ម៉ែត្រត្រីគុណ។ បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុក៕

Continue Readingកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរី៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយបានបង្ក្រាបឈើ ចំនួន២០០ដុំ(ស្រឡៅ១៥០ដុំ, សុក្រម៥០ដុំ) ត្រាក់ទ័រ ០២គ្រឿង និងម៉ូតូកែច្នៃ ០១គ្រឿង។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកជនល្មើស និងអ្នកនៅពីក្រោយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ(៦៤) ។

Continue Readingកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ