Read more about the article ឃាត់ខ្លួនជនង្ស័យឆបោកប្រាក់តាមបណ្តាញ Facebook

ឃាត់ខ្លួនជនង្ស័យឆបោកប្រាក់តាមបណ្តាញ Facebook

បាត់ដំបង៖ នៅវេលាម៉ោង ១០ និង ១០នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះទៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបានដំបង ខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ០២នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំពីបទលួចរូបថតទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុង ខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្នជនសង្ស័យការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រគល់ឱ្យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំចាត់ការតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនង្ស័យឆបោកប្រាក់តាមបណ្តាញ Facebook
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ វេលាម៉ោង០២.៣០នាទីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន បានសហការជាមួយសង្កាត់រដ្ឋបាលព្រែឈើជ័យសែន និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងបានឃាត់រថយន្តដឹកឈើ១គ្រឿងម៉ាក់សាំយ៉ុងកែច្នៃគ្មានផ្លាកលេខដឹកឈើប្រភេទលេខ១ផ្ចឹក និងដួងចែម ឈើទាលពុំមានលិខិតអនុញ្ញាត្តនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ដោយបានចាប់យកប្រភេទឈើផឹ្ចក និងដួងចែមឈើទាលសរុបចំនួន ១១៤សន្លឹក។ វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដើម្បីបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការឃាត់ខ្លួនជនសង្ស័យ ២នាក់

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការឃាត់ខ្លួនជនសង្ស័យ ២នាក់

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពញាក្រែក សហការជាមួយចុះបម្រាមគោចរ និងបានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ដកហូតថ្នាំញៀនចំនួន ០១កញ្ចប់តូច(ម្សៅក្រាមពណ៌ស)និងដាវ ០២ដើមម៉ូតូ ០២គ្រឿងជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការឃាត់ខ្លួនជនសង្ស័យ ២នាក់
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

កណ្តាល៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ហិង្សាដោយចេតនា ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច និងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយយោងបទល្មើសជាក់ស្ដែង កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពើឃាតកម្ម បណ្ដាលឲ្យស្លាប់ និងរបួសទៅលើជនរងគ្រោះឈ្មោះ កៃ រ៉ហ្វីអះ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រករមៀត ឃុំអូរឫស្សី…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

រតនគិរី៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា សុភ័ក្រ្ត មេបញ្ជាការស្ដីទី ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្រ្កាបជាក់ស្ដែងករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះឈ្មោះ ស៊ីង ភុត ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់, ទូរស័ព្ទដៃចំនួន ៤គ្រឿង, ប្រាក់រៀលចំនួន៥៧០,០០០ រៀល, ជញ្ជីងថ្លឹងថ្នាំចំនួន១ គ្រឿង,…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីគ្រឿងញៀន

ព្រៃវែង៖ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៧ និង ០០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសបានបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះសហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តក្រចេះសហការបង្ក្រាបបទល្មើសព្រៃឈើ!

ក្រចេះ ៖ នៅវេលាម៉ោង ១០ និង ៣០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ី ទិត្យមេបញ្ជាការរងស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយសង្កាត់រដ្ឋបាលព្រៃឈើរលួស ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ស្ថិតនៅ ភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានដកហូតឈើសុក្រម (សន្និធិ) ប្រភេទឈើអារលេខ១ មិនទាន់វាស់វែង។ បច្ចុប្បន្នវត្ថុតាងខាងលើ កំពុងដឹកជញ្ជូនយកទៅសង្កាត់រដ្ឋបាលព្រៃឈើរលួស ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះសហការបង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article កន្លងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ សហការបង្រ្កាបបទរល្មើសធនធានធម្មជាតិ

កន្លងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ សហការបង្រ្កាបបទរល្មើសធនធានធម្មជាតិ

ក្រចេះ ៖ នៅវេលាម៉ោង ៧ និង ៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១កម្លាំងមូហដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ត្រី សូត្រ ស៊ីម មេបញ្ជាការស្រុក សហការជាមួយនគរបាលសេដ្ឋកិច្ចថ្នាក់ជាតិ ចុះបង្ក្រាបបទល្មើសព្រៃឈើស្ថិតនៅ ភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានចំយកទូកដឹកឈើចំនួន ០១គ្រឿង ដឹកឈើ (តាសេក) ប្រភេទឈើអារ លេខ១ មិនទាន់វាស់វែង។បច្ចុប្បន្នវត្ថុតាងខាងលើ កំពុងដឹកជញ្ជូនយកមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។

Continue Readingកន្លងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ សហការបង្រ្កាបបទរល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បានចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជាង…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន