Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះបង្រ្កាប បទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តក្រចេះបង្រ្កាប បទល្មើសព្រៃឈើ!

ក្រចេះ៖ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ៧០៧ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ ចុះបង្រ្កាបបទរល្មើសធនធានធម្មជាតិ នៅចំណុចភ្នំឈ្វេរ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយបានដកហូតបានឈើអារសុក្រំ (កូនក្រឡឹង ) ចំនួន ២៧ដុំ ស្មើនឹង១,៣៧៩ ម៉ែត្រត្រីគុណ។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះបង្រ្កាប បទល្មើសព្រៃឈើ!
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា និងប្រើប្រាស់គ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា និងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ៖ បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីប្រើហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ស្រ្តីជាដើមបណ្ដឹងបានរៀបរាប់ក្នុងពាក្យបណ្ដឹងថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ តែងតែប្រើអំពើហិង្សាមកលើរូបគាត់ជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់បានប្រើហិង្សាមកលើរូបគាត់ម្ដងទៀត បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច ហើយស្រ្តីជាដើមបណ្ដឹងបានរៀបរាប់ទៀតថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា ក៏ធ្លាប់ជាប់ពន្ធនាគារម្ដងហើយដែរ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា និងប្រើប្រាស់គ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន លេខ១៣៣៣ដកសស/០២០ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការចាប់ខ្លួនជនត្រូវចោទ ០១នាក់ឈ្មោះ ញឹប តុលា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំមេលំ ស្រុកបរិបូណ៌…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង ១២និង ៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ ៧១០ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សាន្ត សុវិជ្ជា ប្រធានស្នាក់ការ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយបានឃាត់ទូកអេវបានចំនួន០១គ្រឿងផ្ទុកឈើក្តា(កកោះ)មួយចំនួនមិនទាន់វាស់វែង(ម្ចាស់គេចខ្លួនបាត់)។ បច្ចុប្បន្នវត្ថុតាងប្រគល់ជូនមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃសំបូរចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៣នាក់!

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៣នាក់!

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយយោងពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ សុន សារិន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលោង ឃុំសព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងរួមមានម៉ូតូ ០១គ្រឿង, ដែកជើងទ្រកុំស័រម៉ាស៊ីនត្រជាក់ចំនួន០៣គូរ, កន្រ្កៃចំនួន០១។ នៅថ្ងៃដដែលកម្លាំងជំនាញបានបន្តស្រាវជ្រាវ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៣នាក់!
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង ២២ និង០៥ នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរទៅលើរថយន្ត ០១ គ្រឿង ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ ៧៨A ក្នុងទិសដៅពីលិច ទៅកើត ត្រង់ចំណុច មុខស្នាក់ការសន្តិសុខលេខ ៧៨២ ក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ!

ក្រចេះ ៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្នួល ដឹកនាំដោយ លោកវរសេនីយ៍ត្រី លន់ ប៊ុនថុល មេបញ្ជាការ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិចំណុចផ្លូវ៧៦អា ភូមិជើងឃ្លេ ឃុំ២ធ្នួ ស្រុកស្នូល ខេត្តក្រចេះ ដោយបានឃាត់ចាប់បានរថយន្តចំនួន ០១គ្រឿងម៉ាកសាំយ៉ុង (កែច្នៃ) ពណ៌សំបកឱឡឹក ពាក់ស្លាកលេខភ្នំ ពេញ 2K 5640ផ្ទុកឈើអារលេខ១ ប្រភេទសុក្រុំចំនួន៣ដុំ អ្នកបើកបរគេចខ្លួនបាត់។ បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្នួលរក្សាទុកដើម្បី ចាត់ការបន្តតាមនីតិវិធី ។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article កម្លាំងអាវុធហត្ថបានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង

កម្លាំងអាវុធហត្ថបានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង

យោងបទបញ្ជារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​ មកដល់ម៉ោង ០១៖៥៥នាទី អនុសេនីយ៍ឯក ក្រឹង វ៉ុន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានរាយការណ៍តាមទូរស័ព្ទមកបញ្ជាក់ថារថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង ត្រូវបានដុតកម្ទេចចោលនៅនឹងទីតាំង ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។

Continue Readingកម្លាំងអាវុធហត្ថបានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់

បាត់ដំបង៖ នៅវេលាម៉ោង ១២និង ០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ទីលំនៅភូមិឃុំខាងលើ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសបុក)។ ដកហូតវត្ថុតាងទូរស័ព្ទចំនួន ០៣ គ្រឿង,…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article កម្លាំងអាវុធហត្ថប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង

កម្លាំងអាវុធហត្ថប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង

ស្នាក់ការល្បាតររៀង នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសហការដោយក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ វេលាម៉ោង ១១:០៥ នាទី បានប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង ត្រូវបានបើកចូលជ្រៅទៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដូចមានក្នុងផែនទីបង្ហាញទីតាំងជូនភ្ជាប់។   រថយន្តកែច្នៃ រ៉េវ ២គ្រឿងនេះ នឹងកម្ទេចចោលនៅហ្នឹងកន្លែង តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។  

Continue Readingកម្លាំងអាវុធហត្ថប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង