Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

នៅវេលាម៉ោង ១៦និង ០០នាទី ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងស្នងការនគរបាលខេត្តកោះកុង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង លេខ ៤៧ ភព ២១ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១  ពីបទឆបោកចេញដោយលោក មីន មករា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង។ បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ជនសង្ស័យឱ្យទៅកម្លាំងនគរបាលខេត្តកោះកុងចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ

ព្រះវិហារ៖ នៅវេលាម៉ោង ១៥:៣០ នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថគោលដៅកំពង់ស្រឡៅ បានសហការជាមួយមន្ត្រីជំនាញបរិស្ថាន កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ស្រឡៅមួយ ដឹកនាំដោយលោក នៅ ប្រុស ប្រធានមន្ទីរបរិស្ថានស្តីទី ខេត្តព្រះវិហារ ក្រោមការបញ្ជាផ្ទាល់តាមទូរស័ព្ទពីលោក ថុល កំហឹង ព្រះរាជអាជ្ញារង នៃអាយ្យការខេត្តព្រះវិហារ បានធ្វើការដកហូតឈើសន្និធិប្រភេទលេខ១ (សសរផ្ចឹក) ចំនួន ៦៥ដើម ស្មើនឹង ៨.៩៥៧ម៉ែត្រីគុណ នៅចំណុចUTM (571842-1559692) ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្តមួយគ្រឿង សង្ស័យគ្មានពន្ធ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្តមួយគ្រឿង សង្ស័យគ្មានពន្ធ!

រតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយជំនាញគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្តមួយគ្រឿងម៉ាកម៉ាសស្តា ឆ្នាំផលិត២០១៧ ពណ៌ប្រផេះស្លាកលេខ ក្រចេះ 2A0421 សង្ស័យថាគ្មានពន្ធនៅចំណុច ភូមិអុល ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។ បច្ចុប្បន្នរថយន្ត រក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរីចាត់ការបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្តមួយគ្រឿង សង្ស័យគ្មានពន្ធ!
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង១៤.៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានចុះបង្រ្កាបជាក់ស្តែងករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតត្រង់ចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២ នាក់ និងចាប់យកវត្ថុតាងម្សៅក្រមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៤កញ្ចប់(តូច៩ និង ធំ ៥កញ្ចប់) ទម្ងន់១៩៩.២៣ ក្រាម ថ្លឹងទាំងសម្បកថង់,…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារកម្លាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយសង្តាត់រដ្ឋបាលព្រៃឈើសង្គមថ្មី ជាមួយអង្គការអិនអស៊ីឌីប្រចាំខេត្តព្រះវិហារ នគរបាលប៉ុស្តិ៍ សម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើការបង្ក្រាបសន្និធិឈើខុសច្បាប់ចំនួន ០៦ទីតាំង: ១.និយាមការ(0476052-1481568)ឈើសុក្រម ២៧សន្លឹក ២.និយាមការ(0476109-1481657)ឈើឈ្លីក១៦សន្លឹក ៣.និយាមការ(0475541-1481009) ឈើឈ្លីក២២សន្លឹក ៤.និយាមការ(0476041-1481138) ឈើឈ្លីក ២៨សន្លឹក ៥.និយាមការ(0473774-14806920)ឈើឈ្លីក ០៦សន្លឹក។ ចំពោះករណីខាងលើនេះគឺប្រជាពលរដ្ឋកាត់ឈើនៅក្បាលស្រែនិងចូលលួចកាត់នៅដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឌីសស្ទីង…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ
Read more about the article ថ្នាំគ្រាប់ពណ៌ផ្កាឈូក (សង្ស័យជាសារធាតុញៀន) ៤០គ្រាប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឆែករកឃើញក្នុងសម្ភារៈ ផ្ញើឲ្យអ្នកជំងឺកូវីដ-១៩!

ថ្នាំគ្រាប់ពណ៌ផ្កាឈូក (សង្ស័យជាសារធាតុញៀន) ៤០គ្រាប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឆែករកឃើញក្នុងសម្ភារៈ ផ្ញើឲ្យអ្នកជំងឺកូវីដ-១៩!

ភ្នំពេញ៖ នាល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គោលដៅដឹព្រីមៀសែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។

Continue Readingថ្នាំគ្រាប់ពណ៌ផ្កាឈូក (សង្ស័យជាសារធាតុញៀន) ៤០គ្រាប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឆែករកឃើញក្នុងសម្ភារៈ ផ្ញើឲ្យអ្នកជំងឺកូវីដ-១៩!
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ០៤:២១នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើឆែប បានឃាត់ចាប់ម៉ូតូសណ្តោងរឺម៉កចំនួន ០១គ្រឿង ដឹកជញ្ជូនឈើអារប្រភេទកកោះចំនួន ១០សន្លឹក ស្មើនឹង ០,៤៤០ម៉ែត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនពីរដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ម្ចាស់ឈ្មោះ ធូ ថាន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិទឹកលិច ឃុំស្អាង…

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកណ្តាល ហ្វឹកហ្វឺនបំប៉នលើជំនាញបង្ក្រាបជនគេចវេសមិនព្រមធ្វើចត្តាឡីស័ក

កម្លាំងអាវុធហត្ថខេត្តកណ្តាល ហ្វឹកហ្វឺនបំប៉នលើជំនាញបង្ក្រាបជនគេចវេសមិនព្រមធ្វើចត្តាឡីស័ក

កណ្តាល៖ កម្លាំងអាវុធហត្ថខេត្តកណ្តាលព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ បានធ្វើការហ្វឹកហ្វឺនបំប៉នលើជំនាញ របៀបប្រើប្រាស់ដំបងឆក់ ររៀបបង់ សំណាញ់ និងវិធីសាស្ត្រ បង្ក្រាប ជនគេចវេសមិនព្រមធ្វើចត្តាឡីស័ក ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកណ្តាល ហ្វឹកហ្វឺនបំប៉នលើជំនាញបង្ក្រាបជនគេចវេសមិនព្រមធ្វើចត្តាឡីស័ក
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង០៩:៤៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយមន្ត្រីជំនាយរដ្ឋបាលព្រៃឈើឆែប និងគណៈកម្មការសហគមន៍ព្រៃឈើក្រសាំង ចុះល្បាតព្រៃសហគមន៍ បានប្រទះឃើញជនជនសង្ស័យ ០២នាក់ កំពុងធ្វើសកម្មភាពប្រមូលផល អនុផលព្រៃឈើដោយប្រើប្រាស់រណាយន្តចំនួន ០២គ្រឿង គោយន្តចំនួន ០២គ្រឿង គោយន្តទី១ ជារបស់ឈ្មោះ នុ សឹម ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិឆែបលិចឃុំឆែបមួយ ស្រុកឆែប ដឹកជញ្ជូនឈើអារប្រភេទផ្ចឹកចំនួន១៣សន្លឹក និងគោយន្តទី២ ជារបស់ឈ្មោះ ស្រី…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត

ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០១ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចដែលម្លាំងបង្ក្រាបបាននិងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

Continue Readingជនសង្ស័យ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត