Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ បញ្ជូនជនង្ស័យ ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តតាកែវ បញ្ជូនជនង្ស័យ ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

តាកែវ៖ នៅវេលាម៉ោង ១៧ និង ០៦នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានទទួលជនសង្ស័យចំនួន ០៣នាក់និងវត្ថុតាងពាក់ព័ន្ធករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង។ វត្ថុតាងមានម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ បញ្ជូនជនង្ស័យ ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការចុះពិនិត្យលើការដាក់ឱសានវាទ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការចុះពិនិត្យលើការដាក់ឱសានវាទ

រតនគិរី៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ជា គឹម រដ្ឋាមេបញ្ជាការរងស្រុក បានហការជាមួយកម្លាំងនគរបាល និងកម្លាំងបរិស្ថានបានចុះពិនិត្យលើការដាក់ឱសានវាទឱ្យគ្រួសារឈ្មោះ ទេព កែវ ដែលបានធ្វើកិច្ចសន្យាសុំរយៈពេល ១៥ថ្ងៃ គិតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ធ្វើការរុះរើ និងចាកចេញពីលើដី ត្រង់ចំណុចនិយាមកា (673605,1486446) ស្ថិតក្នុងតំបន់ការពារធម្មជាតិ (អតីតដីដែលក្រុមហ៊ុនហ័ងអាញ់អណ្ដូងមាស បានខ្ចីពីក្រសួងបរិស្ថាន) ស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការចុះពិនិត្យលើការដាក់ឱសានវាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង១៨ និង ៣០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាភ្នំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ចុះអនុត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិកាឡី ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង យោងបទល្មើសជាក់ស្ដែង ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចស្ថានីយ៍ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកក ចំនួន០១កញ្ចប់និងឧបករណ៍ជក់មួយចំនួនទៀត ទូរស័ព្ទដៃចំនួន០១គ្រឿង។…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង១១ និង ៣០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាវ ដាវុធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ សហការជាមួយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ព្រែកប្រសព្វ ចុះបង្គ្រាប បទល្មើសព្រៃឈើស្ថិតនៅចំណុចភូមិព្រែកប្រសព្វ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានចាប់ឃាត់រថយន្តម៉ាកសាំយុង១គ្រឿងពណ៌ទឹកប្រាក់ដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតិ ប្រភេទសុក្រមចំនួន ១៩ដុំស្មើនឹង៣៤៨៤ម៉ែត្រគូប។ .តាមនិតិវិធីច្បាប់។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយ លោកអនុសេនីយ៍ឯក អ៊ឹម យុគន្ធរ មេបញ្ជាការរងស្រុក ចុះបង្ក្រាបរម៉កដឹកផលអនុផលព្រៃឈើដែលគ្មានលិខិតអនុញ្ញតនៅចំណុចភូមិ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបានចាប់ឃាត់រម៉កដឹកឈើ០១គ្រឿង ប្រភេទឈើអាលេខ១(ស្រទ្បៅ-ខ្វាវ) ចំនួន៧៨សន្លឹក។ បច្ចុប្បន្នវត្ថុតាងខាងលើបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត យកមករក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារ ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ក់ ពីយុត អនុប្រធានមន្ទីរបានឃាត់ចាប់រថយន្ដកែច្នៃគ្មានស្លាកលេខចំនួន១គ្រឿងដឹកឈើប្រភេទលេខ(២)ដោយគ្មានច្បាប់អនុញ្ញាតិស្ថិតនៅក្នងក្រុមហ៊ុនចំការកៅស៊ូដៃណាមភូមិក្រញូងសែនជ័យជើងឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ដោយបាយចាប់យកឈើគ្រឿងចំនួន ៣៧កន្ទុយ, ឈើក្ដាចំនួន ៨៧សន្លឹក (មិនទាន់វាស់វែង) បច្ចុប្បន្នវត្ថុតាងខាងលើបានយកទៅរក្សាទុកនៅស្នាក់ការសន្តិសុខ៧០៩បណ្ដោះអាសន្ន។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យកាអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យកាអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស នៅបុរី BS ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកមានម៉ូតូចំនួន ០១គ្រឿង, ស្បែកជើង ចំនួន ០១គូរ, មួកប៉ារ៉ា ចំនួន ០១,  អាវពណ៌គគីរ ចំនួន ០១…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យកាអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហឹង្សា និងប្រើប្រាស់គ្រឿងញៀន ដោយបានចាប់យកកាំបិតប៉័ងតោចំនួន០២ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅម៉ោង ២៣និង ០០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយស្ថិតនៅក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងបានចាប់យកវត្ថុតាងម៉ាទឹកកក ០១កញ្ចប់ និងម៉ូតូ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន