Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១១ និង ៥០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០៥នាក់ និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៣ កញ្ចប់, សម្ភារៈសេពថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង និងដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងបានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣១/០២១ ចុះថ្ងៃទី ២៩.០៧.២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ឆ្នាំង។ លទ្ធផល បានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន ០១នាក់…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៥ និង ៤៧នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច (ផ្លូវលំ) ស្ថិតក្នុងភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងបានចាប់យកវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់, ទូរស័ព្ទចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តតាកែវ។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ៧ និង ១០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ដឹកដោយ លោកវរសេនីយ៍ត្រី ពុធ វ៉ន បានសហការដកហូតឈើគ្មានច្បាប់ (គំនរទី១) ស្មើ៣៧ដុំស្ថិតនៅភូមិតាសែងជើង ឃុំរណះសិរ្យ និង (គំនរទី២) ស្មើ៩៣ដុំ ស្ថិតនៅភូមិកណ្តាល ឃុំរណះសិរ្យ សរុប ១៤.១៣ម៉ែត្រគូប។ ឈើដែលដកហូតបានយកមកថែរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង ៨:៣០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ៧០៧ បានប្រគល់រថយន្ដ ០១គ្រឿង ម៉ាកសាមយ៉ុងពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និង ឈើអារប្រភេទសុក្រំ (កូនក្រឡឹង) ចំនួន ៣០ដុំ ស្មើនឹង១.៦៧៥ ម៉ែត្រីគុណ ដែលជាប់ពាក់ព័ន្ធ ការចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ កាលពីវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចភ្នំព្រិច ស្ថិតនៅ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ…

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត!

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត!

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ លាង សិត្យា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបញ្ចាំលីម៉ីអ៊ីង មានទីលំនៅ ផ្ទះលេខ១៣៨ ផ្លូវ៦១៤ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត!
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត

កណ្តាល៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មាន ពីជនរងគ្រោះថាមានករណីរំលោភលើទំនុកចិត្ត (យកម៉ូតូទៅបញ្ចាំ) ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោកវរសនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង។ យោងបទល្មើសជាក់ស្ដែង និងដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាងបានចុំឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណី (ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ស្ថិតចំណុចមុខផ្ទះសំណាក់តាឡាត់ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបការទន្ទ្រានដីរដ្ឋ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបការទន្ទ្រានដីរដ្ឋ

កោះកុង៖ វេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបុទុមសាគរ សហការចុះពិនិត្យ និងស្វែងរកកន្លែងកាប់រុករានទន្រ្ទានដីព្រៃ នៅចំណុចថ្មមាស ភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ បានរកឃើញមានការកាប់ដីព្រៃទំហំ ១ហិកតា ថែមទាំងមានខ្ទមដែលបានសាងសង់រួចមានទំហំ៣ម៉ែតx៤ម៉ែត្រ ធ្វើពីឈើប្រក់ស្លឹក។ មានបុរសម្នាក់ឈ្មោះ សូម រុន ភេទប្រុស មានទីលំនៅភូមិ-ឃុំខាងលើ គាត់ជាអ្នកមើលថែដីគាត់បានប្រាប់ថាម្ចាស់ដីរស់នៅភ្នំពេញ ពុំស្គាល់អត្តសញ្ញាណនៅឡើយទេ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបការទន្ទ្រានដីរដ្ឋ
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន ជនសង្ស័យ ០៦នាក់ ផឹកស៊ីច្រៀងខារ៉ាអូខេ ល្មើសបម្រាប

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន ជនសង្ស័យ ០៦នាក់ ផឹកស៊ីច្រៀងខារ៉ាអូខេ ល្មើសបម្រាប

បាត់ដំបង៖ នៅម៉ោង ២៣ និង ៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងខារ៉ាអូខេយីហោ(ប្រូ)ស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុង/និងខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ដែលបានធ្វើសកម្មភាពផឹកស៊ីនិងច្រៀងក្នុងបន្ទប់ខារ៉ាអូខេ និងបានចាប់យកទូរស័ព្ទដៃ០៣ គ្រឿង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន ជនសង្ស័យ ០៦នាក់ ផឹកស៊ីច្រៀងខារ៉ាអូខេ ល្មើសបម្រាប