កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ
បាត់ដំបង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិម្រះព្រៅ ឃុំជ្រ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស ពិសី (ហៅសី) ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងដែក ទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធពីបទរំលោភសេពសន្ថវៈ។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។