Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កណ្តាល៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ភេទប្រុស និងចាប់យកវត្ថុតាងដំបង ចំនួន ០១, ម៉ូតូ ០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
Read more about the article កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅសាលាដំបូងខេត្តព្រៃវែង

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅសាលាដំបូងខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីបន្តនីតិវិធី ។

Continue Readingកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅសាលាដំបូងខេត្តព្រៃវែង
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយថ្នាក់ជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ទោ ខ្វាន់ ប៊ុន ធឿន ដំណាងអគ្គស្នងការនគរបាលជាតិ ចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានលូរកងសាច់អួនចំនួន២៥គ្រឿង, របាំងសាច់អួនក្រឡាល្អិតចំនួន ១២ខ្សែប្រវែង ២,៥០០ម៉ែត្រ, ក្បាលបរចំនួន ៦គ្រឿង, បង្គោលចំនួន ៣៥០ដើម, លែងកូនត្រីចំរុះចំនួន ៩៥គីឡូក្រាម…

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយផ្នែករដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានលូរកងសាច់អូនចំនួន៩គ្រឿង, របាំងសាច់អួនក្រឡាល្អិតចំនួន ៨ខ្សែប្រវែង ១៧០០ម៉ែត្រ, ក្បាលបរចំនួន ៩គ្រឿង, បង្គោលចំនួន ១៥០ដើម, លែងកូនត្រីចំរុះចំនួន ២៥គីឡូក្រាម ចំណែកវត្ថុតាងកាប់បំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖ នៅវេលាម៉ោងម៉ោង ១០ និង ៥០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោក វរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន កម្លាំងបានចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់…

Continue Readingកម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ០១:២០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សុខ វាសនា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ បានដឹកនាំកម្លាំងចុះល្បាតដល់ចំណុចភូមិដូងកម្មករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រទះឃើញរ៉ឺម៉ក ០១គ្រឿងដឹកឈើទាលប្រវែង ០៧ម៉ែត្រចំនួន ១៥សន្លឹក (បានទម្លាក់ឈើចោលបើករ៉ឺម៉កគេចបាត់)ឈើយកប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើស្រុកមេមត់រក្សាទុក។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ខែម រដ្ឋា…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការអនុវត្តលិខិតបង្គាប់ និងឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ដែលជាប់ពាក់ព័ន្ធ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការអនុវត្តលិខិតបង្គាប់ និងឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ដែលជាប់ពាក់ព័ន្ធ

ព្រះសីហនុ៖ នៅវេលាម៉ោង០៧:០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះអនុវត្តលិខិតបង្គាប់ការលេខ ០៤៥/២២ ល.ប.ក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ លើទីតាំងដីស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយសមត្ថកិច្ចជំនាញ បានធ្វើការនាំខ្លួនមនុស្សចំនួន ០៤នាក់ យកមកសួរនាំ និង បានចាប់យកវត្ថុតាងកាំបិតផ្គាក់ ចំនួន០៣,…

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការអនុវត្តលិខិតបង្គាប់ និងឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ដែលជាប់ពាក់ព័ន្ធ
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទប្រុស និងបានចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន១២កញ្ចប់, ទូរស័ព្ទ ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ សហការបង្ក្រាបរោងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ សហការបង្ក្រាបរោងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈើ

ព្រះវិហារ៖ ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ បានសហការបង្ក្រាបរោងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈើពុំមានលិខិតអនុញ្ញាត នៅចំណុចភូមិបុះធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ម្ចាស់គេចខ្លួនបាត់។ កម្លាំងបានចាប់យកវត្ថុតាងរួមមាន តាបឈួសឈើចំនួន ០១ គ្រឿង និងឈើចំនួន ២២ សន្លឹក វត្ថុតាងយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ សហការបង្ក្រាបរោងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈើ