កម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ
ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កំពត៖ នៅវេលាម៉ោង ១៦ និង៤៦នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ អាវុធហត្ថខេត្តកំពត និងកម្លាំងអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។
បន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។
បាត់ដំបង៖ នៅម៉ោង០៩:៣៥ នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤២២ ត.ព្រ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទ ០១ នាក់ ឈ្មោះ មៀវ ធូ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរគ្មានទីលំនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង…
កំពង់ស្ពឺ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចាប់រថយន្តដឹកឈើខុសច្បាប់ ០១គ្រឿង ប្រភេទសាំយុងព៌ណ លឿងពាក់ស្លាកលេខព្រៃវែង 2A-0689 ដឹកឈើជ្រុងចំនួន១៣ដុំម្ចាស់ចុះរត់គេចខ្លួនបាត់ ករណីនេះស្ថិតនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នកម្លាំងបានប្រគល់ឱ្យមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទបបន្តនីតិវិធី។
កណ្តាល៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល បានចុះបង្ក្រាបករណីជួញដូរ ចែកចាយឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។
ពោធិ៍សាត់៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទនៅចំនុចលេខ(០៤៣២៥៣៥-១៣៨២៨២៣) ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កំពង់ចាម៖ កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បញ្ជូនជនសង្ស័យ០១នាក់ និងវត្ថុតាងពាក់ព័ន្ធនឹងការជួញដូរ ឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តដែលម្លាំងបង្ក្រាបបាន នៅវេលាម៉ោង២១:១០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងខេត្កកំពង់ចាម ។
កំពត៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង ១៥ និង ១០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តកំពត សហការមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក ចុះបង្រ្កាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅចំនុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សុយ ស្រីលក្ខណ៍ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកហាងយីហោម្លប់ដូង ម៉ាក់យ៉ាយ៉ារស់នៅភូមិជ្រៃ ឃុំសត្វពង…
ព្រៃវែង៖ នៅវេលាម៉ោង ១៤ និង ៥០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ព្រៃវែង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិ០៦ ឃុំព្រែកខ្សាយ"ខ" ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ង្វៀង ធីបាវជុក ភេទស្រី…