Read more about the article កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០៤ នាក់

កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០៤ នាក់

បាត់ដំបង៖ នៅម៉ោង ១២ និង ០០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងបានចាប់យកវត្ថុតាងគ្រឿងញៀនម៉ាទឹកកក ០១ កញ្ចប់, ទូរស័ព្ទដៃ ០៥ គ្រឿង, ម៉ូតូ ០១ គ្រឿង, រថយន្ត ០១ គ្រឿង, បំពង់ជ័រសម្រាប់រំលែកគ្រឿងញៀន…

Continue Readingកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០៤ នាក់
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងការិយាយល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលំលោភលើទំនុកចិត្ត

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលំលោភលើទំនុកចិត្ត

បាត់ដំបង៖ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សល មេតា្ត ភេទស្រី អាយុ ២៦ឆ្នាំមុខរបរបុគ្គលិកផ្នែកលក់ដេប៉ូសំណង់សុខបាន រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត កាលពីខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ តាមបណ្ដឹងឈ្មោះ សួន ចាន់គីម…

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលំលោភលើទំនុកចិត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡា អ៊ឹមរ៉ន បានឃាត់ខ្លួនជនសង្ស័យម្នាក់កំពុងជូញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងស្នោរ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ជនសង្ស័យមានឈ្មោះ ថន ថៃ ហៅឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន៣៦កញ្ចប់…

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា

កំពង់ចាម៖ នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៩៦ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកសង្កែលិច ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្កកំពង់ចាម កាលពីថ្ងៃទី២១ ខែមិថុនា…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសព្រៃឈើ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០២:១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានឃាត់ចាប់រថយន្ត ០១ គ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-5383 ដឹកឈើប្រណិតប្រភេទធ្នង់គ្មានលិខិតអនុញ្ញាត និងបានឃាត់បានជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ អ៊ឹម សេត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលលើកឈើ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ករណីលួចដោយមានស្ថានទម្ងន់ទោស

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ករណីលួចដោយមានស្ថានទម្ងន់ទោស

បាត់ដំបង៖ នៅម៉ោង ០៣ និង ៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ ៥៧បេ ស្ថិតក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានករណីលួចដោយមានស្ថានទម្ងន់ទោស ( ប្លន់ម៉ូតូ ) ដោយមិនស្គាល់សាវតា ចំនួន ០៩ នាក់ ជិះម៉ូតូ ០៣ គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ និង ដាវ បានធ្វើសកម្មភាពស្ទាក់ប្លន់ម៉ូតូម៉ាកហុងដាឌ្រីម ១២៥…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ករណីលួចដោយមានស្ថានទម្ងន់ទោស
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ សហការជាមួយកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទត្រង់ចំណុចកោះក្ងាន ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចាប់យករបាំងសាច់អួន ចំនួន០៥កន្លែង ប្រវែង៧០០ម៉ែត្រ, លូសាច់អួនចំនួន០៥មាត់, បង្គោលចំនួន៤០០ដើម, លែងត្រីចំរុះចំនួន១០គីឡូក្រាម សម្ភារៈ និងវត្ថុតាងបានបំផ្លាញនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការចុះបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការចុះបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង៨ និង៤០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅ ចំណុចលេខ(០៤២៨២៥២.១៣៨៦៣៤២) និងចំណុចលេខ(០៤៣០២៩៨.១៣៨៣៧៩៨)ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្រ្កាបបានរបាំងសាច់អួនចំនួន៣ខ្សែ ស្មើនឹង៩០០ម៉ែត្រ, ក្បាលបរចំនួន ៣គ្រឿង, បង្គោលចំនួន១៥០ដើម, លូរកងស្បៃម៉ុងចំនួន២២មាត់, លែងត្រីចម្រុះចំនួន១២គីឡូក្រាម វត្ថុតាងទាំងអស់កាប់បំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការចុះបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង៨.៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅ ចំណុចលេខ(០៤១៥០៧៨.១៣៩០២៦៨)ស្ថិតនៅភូមិទី៥ ឃុំកំពង់លួង និងចំណុចលេខ(០៤១៦១៥៩.១៣៩០១០០)ស្ថិតក្នុងភូមិ កំពង់ភ្នាស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្រ្កាបបានរបាំងសាច់អួនចំនួន ៦ខ្សែ ស្មើនឹង២,១០០ម៉ែត្រ,ក្បាលបរ ចំនួន៦គ្រឿង, បង្គោលចំនួន២៥០ដើម, លែងត្រីចម្រុះចំនួន១៩គីឡូក្រាម វត្ថុតាងទាំងអស់កាប់បំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ