Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានសហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ បង្រ្កាបបទល្មើសនេសាទត្រង់ចំណុចកោះក្ងាន ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានចាប់យករបាំងសាច់អួនចំនួន០៩កន្លែង ប្រវែង១៥០ម៉ែត្រ, លូសាច់អួនចំនួន០៩មាត់, បង្គោលចំនួន៤០០ដើម, លែងត្រីចំរុះចំនួន១០គីឡូក្រាម សម្ភារៈ និងវត្ថុតាង បានបំផ្លាញនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្តទៅអយ្យការអមសាលាដំបូងខេត្

កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្តទៅអយ្យការអមសាលាដំបូងខេត្

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្ត ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្តទៅអយ្យការអមសាលាដំបូងខេត្
Read more about the article កម្លាំងអាវុធហត្ថ បង្ក្រាបការដឹកម៉ូតូគេចពន្ធទៅប្រទេសវៀតណាម

កម្លាំងអាវុធហត្ថ បង្ក្រាបការដឹកម៉ូតូគេចពន្ធទៅប្រទេសវៀតណាម

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកមេមុត ខេត្តត្បូងឃ្មុំ ដឹកនាំលោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ បានដឹកនាំកម្លាំងសហការជាមួយកម្លាំង កងអនុសេនាធំការពារតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ប្រចាំ X១៦ ចុះបង្ក្រាបបទល្មើសរត់ពន្ធម៉ូតូខុសច្បាប់ នៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លទ្ធផលឃាត់រថយន្តសាំងយ៉ុងពណ៌ស ស្លាកលេខភ្នំពេញ ២AS-៥៨៩០(ម្ចាស់គេចខ្លួនបាត់)ដឹកម៉ូតូគេចពន្ធទៅប្រទេសវៀតណាម ចំនួន ០៧គ្រឿងឃាត់ខ្លួនអ្នកបើកបរ និងប្រូឡានចំនួន ០២នាក់ រថយន្ត…

Continue Readingកម្លាំងអាវុធហត្ថ បង្ក្រាបការដឹកម៉ូតូគេចពន្ធទៅប្រទេសវៀតណាម
Read more about the article សូមបងប្អូនប្រយ័ត្ន! ជនសង្ស័យបានប្រើល្បិចឆបោកថ្មីៗ ដោយក្លែងឯកសារវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដើម្បីដាក់បញ្ចាំ ឬដាក់លក់ដី

សូមបងប្អូនប្រយ័ត្ន! ជនសង្ស័យបានប្រើល្បិចឆបោកថ្មីៗ ដោយក្លែងឯកសារវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដើម្បីដាក់បញ្ចាំ ឬដាក់លក់ដី

លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាលយុត្តិធម៌នៃស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈ និងឆបោក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ករណីនេះ កម្លាំងជំនាញនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុមួយកន្លែងមានទីតាំងស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះ បានបញ្ជាក់ថា ថ្មីៗនេះខ្ញុំបាទទើបតែទទួលបានព័ត៌មាន និងឯកសារថតចម្លងពីបុគ្គលផ្សេងទៀតបង្ហាញថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់ខ្ញុំបាទត្រូវបានផ្ទេរចេញទៅឈ្មោះ ឈឿង ច័ន្ទពិសិដ្ឋ និងឈ្មោះ…

Continue Readingសូមបងប្អូនប្រយ័ត្ន! ជនសង្ស័យបានប្រើល្បិចឆបោកថ្មីៗ ដោយក្លែងឯកសារវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដើម្បីដាក់បញ្ចាំ ឬដាក់លក់ដី
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង១៣:៥០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ ដឹកលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅរោងស័ង្កសីចំណុចភូមិព្រៃធំ  ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ជាបន្តបន្ទាប់ និង ចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យប្រុស-ស្រី ០៨នាក់ ទៅតុលាការ

មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យប្រុស-ស្រី ០៨នាក់ ទៅតុលាការ

ព្រះសីហនុ៖ នៅវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ០៨នាក់ និងវត្ថុតាងពាក់ព័ន្ធ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបានចុះបង្រ្កាបចំនួន ០២លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

Continue Readingមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យប្រុស-ស្រី ០៨នាក់ ទៅតុលាការ
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ករណីធ្វើឱ្យខូចខាតដោយចេតនា និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកថី្ម ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទស្រី និងចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន១៤ កញ្ចប់, ទូរស័ព្ទ០១គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
Read more about the article មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនសង្ស័យ ១០ ទៅអយ្យការអមសាលាដំបូងខេត្ត

មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនសង្ស័យ ១០ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រៃវែង៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនសង្ស័យ១០នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ ឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង។

Continue Readingមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនសង្ស័យ ១០ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង ៧នាក់

អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង ៧នាក់

កំពង់ចាម៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានទទួលព័ត៌មានថាមានករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិ ថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ដោយយោងបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីដឹកនាំផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃ អយ្យាការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា…

Continue Readingអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង ៧នាក់