កំពង់ឆ្នាំង៖ នៅវេលាម៉ោង១៤:៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣៩/២២ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ របស់លោក ឆេង នាត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំងនៅចំណុចភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ឈ្មោះ កង ហាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពីបទប្រមូលផល និងដឹកជញ្ជូន ផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត។បច្ចុប្បន្ន (ជនត្រូវចោទ) ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យកាសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី។
អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីកា
- Post author:Sery Vutha
- Post published:August 8, 2022
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប