Read more about the article កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្ក្រាបករណីគ្រឿងញៀននៅ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ដកហូតថ្នាំញៀនចំនួន ០១កញ្ចប់។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ០១ និង៤០នាទីទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោក អនុសេនីយ៍ឯក សោម វណ្ណៈ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ល្បាតដល់ចំណុចភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងបានដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន០២កញ្ចប់, ទូរស័ព្ទ ០១គ្រឿង, ដែកកេះ០២។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្គាប់ឱ្យឃាត់ខ្លួន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្គាប់ឱ្យឃាត់ខ្លួន

ព្រៃវែង៖ នៅវេលាម៉ោង ៨:៣០ នាទីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះស្តេច ខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានចុះអនុវត្តដីកាលេខ ៨៣៩/២០២០ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្គាប់ឱ្យឃាត់ខ្លួន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ១០ និង ៤០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន០១ កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង១២ និង ១៥នាទី ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាស្រុកអណ្តូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី សែន វ៉ាន់ស៊ីម ប្រធានស្នាក់ការ៧៨៧ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី កម្លាំងបានល្បាតប្រទះឃើញឈើនៅចំណុចចំការភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលជនមិនស្គាល់មុខដឹកយកមកលាក់ទុកនៅចំណុចខាងលើរួមនិងម៉ូតូ ០៤គ្រឿង និងឈើ១៣ដុំ។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការ៧៨៧ រង់ចាំធ្វើការវាស់វែងនៅពេលក្រោយ។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចព្រែកឆ្តោរ ស្ថិតក្នុងភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក អនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការស្រុក បានចុះសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានចាប់យករបាំងស្បៃមុងប្រវែង ៥០០ ម៉ែត្រ, លូស្បៃមុងចំនួន ១៥ មាត់, បង្គោលចម្រុះចំនួន ៣០០ ដើម និងកូនត្រីចម្រុះចំនួន ៥០…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ០៦នាក់

អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ០៦នាក់

ព្រះសីហនុ៖ វេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

Continue Readingអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ០៦នាក់
Read more about the article ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួន!

ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួន!

ភ្នំពេញ៖ នៅថ្ងៃចន្ទទី២១ ខែធ្នូ ធ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩១២ ក១ដ.ច.ន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ របស់លោក ហុក ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ “ប៉ុនប៉ងឃាតកម្មគិតទុកជាមុន” បង្គាប់ចាប់ឃាត់ខ្លួនឈ្មោះ វ៉េង សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ទីនៅបច្ចុប្បន្ន  ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ…

Continue Readingការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួន!
Read more about the article អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួន

អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួន

ឧត្តរមានជ័យ៖ នៅវេលាម៉ោង១០ និង ០៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ៅ អូដេ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ០៧៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ចុះហត្ថលេខាដោយ ចន សុភ័ក្រ ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្ត ឧត្ដរមានជ័យ ឲ្យនាំខ្លួនឈ្មោះ ងឿ ស្រី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ…

Continue Readingអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ១៧ និង ០៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិ ចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាណន់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន