You are currently viewing អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួន

អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួន

ឧត្តរមានជ័យ៖ នៅវេលាម៉ោង១០ និង ០៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ៅ អូដេ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ០៧៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ចុះហត្ថលេខាដោយ ចន សុភ័ក្រ ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្ត ឧត្ដរមានជ័យ ឲ្យនាំខ្លួនឈ្មោះ ងឿ ស្រី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យពីបទ សមគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ដោយមានការសង្ស័យកម្លាំងបានស្នើសុំពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើការឆែកឆេរនៅលំនៅឋានជនត្រូវចោទ បានរកឃើញវត្ថុមួយចំនួនមានថ្នាំញៀន (ម៉ាទឹកកក)ចំនួន០៧កញ្ចប់តូច និង ០១កញ្ចប់ធំ, ទូរស័ព្ទចំនួន ០២គ្រឿង, កាបូបស្ពាយចំនួន០១ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។