You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបករណីដឹកជញ្ជូនផល-អនុផលព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបករណីដឹកជញ្ជូនផល-អនុផលព្រៃឈើ

ក្រចេះ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦:៤០នាទី កម្លាំងអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ា សុខេន នាយការិយាល័យព្រហ្មទណ្ឌ បានប្រគល់វត្ថុតាងរថយន្ត ម៉ាកសាំយ៉ុង(កែច្នៃ) ចំនួន០១គ្រឿងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ ២D-៣៧០២, ឈើអារប្រភេទ លេខ១និងលេខ២ សរុបចំនួន២០០សន្លឹក ស្មើនឹង១១.៣៤០ម៉ែត្រត្រីគុណ ដោយក្នុងនោះ ឈើអាលេខ១(ស្រឡៅ) ចំនួន ១២២សន្លឹក ស្មើនឹង៧.១១០ម៉ែត្រត្រីគុណ និងឈើអារលេខ២(ខ្លុង) ចំនួន ៧៨សន្លឹក ស្មើនឹង៤.២៣០ម៉ែត្រត្រីគុណ ។ ដែលជាវត្ថុតាងករណីដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១២.៤៥នាទីអាធ្រាត្រ នៅចំណុចភូមិអាលច ឃុំកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះ ប្រគល់ឲ្យទៅលោក ឃ្លាំង ណារត្ន័ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងឈើខាងលើ រក្សាទុកនៅស្ថានីយ៍បណ្តោះកូនឈើខ្សារ ចំណាត់ការតាមនីតិវិធី ។