Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងអាវុធហត្ថបង្ក្រាបភោជនីយដ្ឋានលក់សត្វព្រៃមួយកន្លែងនៅក្រុងតាខ្មៅ
អហ កណ្តាល៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ កម្លាំងអាវុធហត្ថខេត្តកណ្តាល ដែលដឹកនាំដោយ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងលួចលក់សត្វព្រៃ នៅក្នុងភោជនីយដ្ឋានរំចង់ ក្រុងតាខ្មៅ រកឃើញសត្វអណ្តើក ពស់វែក និងត្រកួតមួយចំនួន។ មន្រ្តីអាវុធហត្ថខេត្តកណ្តាលបានឱ្យដឹងថា ក្រោយចុះឆែកឆេររួចមក សមត្ថកិច្ចរកឃើញ សត្វអណ្តើករស់៥ក្បាល ងាប់ដែលចុងភៅធ្វើរួច៦ក្បាល សត្វពស់វែកក្របីមួយក្បាល និងសាច់ត្រកួតជាង៣គីឡូក្រាមផងដែរ។ ក្រោយរកឃើញសាច់សត្វទាំងនេះ មន្រ្តីជលផលនិងមន្រ្តីរដ្ឋបាលព្រៃឈើ បានចុះពិនិត្យនិងធ្វើការផាកពិន័យ តាមផ្លូវច្បាប់។



