Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប៖ នៅវេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀនដឹកនាំដោយលោក វរសេនីយ៍ត្រី ធាវ ច័ន្ទតារា បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថ សហការបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ

កម្លាំងអាវុធហត្ថ សហការបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ

ពោធិ៍សាត់៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអនុគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម គិត សុផា អភិបាលរងខេត្ត បានចុះបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានធ្វើកិច្ចសន្យាឲ្យរុះរើរោងដោយខ្លួនឯងចំនួន ៩ទីតាំង, ដកហូតរណាយន្ត ៥គ្រឿង, អន្ទាក់សត្វ ១០០អន្ទាក់, ដុំឆក់សត្វ១ដុំ និងកម្ទេចសំណង់ឈើកំពុងសាងសង់ ៣រោង ផងដែរ។ បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(វ៉ាយអេត)រវៀង។

Continue Readingកម្លាំងអាវុធហត្ថ សហការបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីលួច

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីលួច

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ពេជ្រ រតនា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃនៅចំណុចម្ដុំដីស ស្ថិតនៅផ្ទះដើមបណ្ដឹខាងលើ ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត និងបានដកហូតវត្ថុតាងទូរស័ព្ទ និងកាំបិតមួយដើមផងដែរ។ បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីលួច
Read more about the article កម្លាំងអាវុធហត្ថ និងកម្លាំងសម្រុះ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថ និងកម្លាំងសម្រុះ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

កោះកុង៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងចម្រុះ ចុះបាននៅភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយបានចាប់យក មងសត្វស្លាបចំនួន០២ដៃស្មើនឹង ៥០ម៉ែត្រ, កាំភ្លើងកែច្នៃចំនួន ០១ ដើម, រណាយន្តចំនួន ០១គ្រឿង, ម៉ូតូចំនួន ០២គ្រឿង និងបានបំផ្លាញឡធ្យូងចំនួន ០៣ ផងដែរ។

Continue Readingកម្លាំងអាវុធហត្ថ និងកម្លាំងសម្រុះ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តកោះកុង

កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តកោះកុង

កោះកុង៖ នៅសុក្រទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយកម្លាំងចម្រុះ ចុះល្បាតនៅភូមិកោះប៉ោ និងភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយបានដកហូតរណាយន្តចំនួន០១គ្រឿង, ដោះលែងសត្វពស់ថ្លាន់ចំនួន០១ក្បាល និងសត្វមាន់ទឹកចំនួន ១៥ក្បាល, អន្ទាក់មាន់ទឹកបាន ចំនួន ៧០០ អន្ទាក់, មងសត្វស្លាបបានចំនួន ១៨ដៃស្មើ នឹង៣០០ម៉ែត្រ។

Continue Readingកម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តកោះកុង

កម្លាំងអាវុធហត្ថ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ!

ពោធិ៍សាត់៖ កម្លាំងអាវុធហត្ថ នៅថ្ងៃទី១០ ខែធ្នូ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានសហការជាមួយកម្លាំងចម្រុះ ចុះល្បាតនៅភូមិសង់ត្រែ ឃុំសង់ត្រែ ស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិ៍សាត់ និងបានបង្ក្រាបការទន្ទ្រានដីរដ្ឋ និងរឹបអូសរណាយន្តបានមួយចំនួន។

Continue Readingកម្លាំងអាវុធហត្ថ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ!
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កោះកុង៖ នៅអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងចម្រុះបានចេញល្បាតដោយ នៅភូមិនាងកុក និងភូមិនបឹងឃុនឆាង ស្រុកមណ្ឌលសីមា និងក្រុង ខេមរភូមិន្ទ ខេត្តកោះកុង លទ្ធផលទទួលបានដោះមងសត្វស្លាបបានចំនួន ១០១ដៃ ស្មើនឹង ២០២០មែត្រដោះលែងសត្វស្លាប ចំនួន ១៦ក្បាល, ដកហូតរណាយន្តចំនួន១គ្រឿង និងដោះអន្ទាក់មាន់ទឹកចំនួន២១០អន្ទាក់។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប៖ នៅវេលាម៉ោង ១៧ និង ០០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀនដឹកដោយ លោក វសេនីយ៍ត្រី ធាវ ច័ន្ទតារា មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឃាត់បានជនសង្ស័យចំនួន ០៣ នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

រតនគិរី៖ នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិភិក ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតបានកាំបិតចំនួន ០២, ដាវសាំរ៉ៃចំនួន០១ និងសម្ភារៈសំរាប់សេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាំក់ព័ន្ធករណីលួច

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាំក់ព័ន្ធករណីលួច

បាត់ដំបង៖ វេលាម៉ោង ១៤ និង ៤៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណី ប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ពីបទលួចមានស្ថានទម្ងន់ទោស នឹងបានចាប់យកម៉ូតូចំនួន ០១ គ្រឿង, កូនកាំបិតចំនួន ០២, ទូរស័ព្ទ ០១គ្រឿង។ បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាំក់ព័ន្ធករណីលួច