Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីគ្រឿងញៀននៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួន ជនសង្ស័យជាបន្ទាប់ ចំនួន ៤នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ សហការជាមួយកម្លាំងបរិស្ថានឧទ្យានុរក្ស ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការមូលដ្ឋានស្រុក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) នៅចំណុចអូរតានវ៉ានស្ថិតនៅភូមិ៣ ឃុំ ស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី និងដកហូតវត្ថុតាងគោយន្តចំនួន ០២គ្រឿង, ម៉ាស៊ីនត្រង់តាន័រចំនួន ០២ គ្រឿង, ប្រេងសាំងលាយចំនួន១៥លីត្រ, ឈើគ្រឿងផ្ទះប្រភេទក្លុងត្បែង…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបរយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបរយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

ត្បូងឃ្មុំ៖ វេលាម៉ោង ០១:៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថដឹកនាំដោយ លោក វរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ បានដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃាត់រថយន្តសាំយ៉ុង ពណ៌ខៀវ(គ្មានស្លាកលេខ)អ្នកបើកចុះរត់បាត់ ដឹកឈើទាលចំនួន ២២កន្ទុយស្មើ ១,៧ម៉ែត្រគីប(គ្មានច្បាប់អនុញ្ញាត)រថយន្ត និងឈើប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើស្រុករក្សាទុក។

Continue Readingកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបរយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង : នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការស្រុក បានចុះសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ របាំងសាច់អ៊ួនប្រវែង ៥៥០ ម៉ែត្រ, លូសាច់អ៊ួនចំនួន ០៥ មាត់, បង្គោលចម្រុះចំនួន ២៥០…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាល៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គស្នួល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទប្រុស និងវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់, ទូរស័ព្ទដៃ ០២គ្រឿង, ម៉ូតូ ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ…

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្ងាំង​ ឃាត់ខ្លួនជនសង្យ័យចំនួន ០៣ នាក់ជាប់ពាក់ព័ន្ធករណីធ្វើអោយខូចខាតដោយចេតនា

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្ងាំង​ ឃាត់ខ្លួនជនសង្យ័យចំនួន ០៣ នាក់ជាប់ពាក់ព័ន្ធករណីធ្វើអោយខូចខាតដោយចេតនា

កំពង់ឆ្នាំង: នៅវេលាម៉ោង ១៥:៤៨ នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង​ កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន ០៣ នាក់ជាប់ពាក់ព័ន្ធករណីធ្វើអោយខូចខាតដោយចេតនា និងកាប់បំផ្លាញព្រៃលិចទឹក។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្ងាំង​ ឃាត់ខ្លួនជនសង្យ័យចំនួន ០៣ នាក់ជាប់ពាក់ព័ន្ធករណីធ្វើអោយខូចខាតដោយចេតនា
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីគ្រឿងញៀន

ឧត្ដរមានជ័យ៖​ នៅ​ម៉ោង​១៥​ និង​ ១៥នាទី​ថ្ងៃ​ទី​០២​ ខែធ្នូ​ឆ្នាំ​២០២០​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុក​ ត្រពាំងប្រាសាទ​ ដឹក​នាំ​ដោយលោក​ វរសេនីយ៍ទោ​ គង់​ ដារ៉ា​ មេបញ្ជាការ​ស្រុក​បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់​ឈ្មោះ ភន សុធី (ហៅបៀង) ភេទប្រុស​ អាយុ ២៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ស្រះជ្រៃ ឃុំ/ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ពីបទប្រេីប្រាស់​ និង​ចែកចាយ​ដោយខុសច្បាប់នូវសាធាតុញៀន​នៅត្រង់ចំណុច​រោង​កាត់​សក់​ ភូមិ​.ឃុំ​.ស្រុក​ ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្ដរមានជ័យ​។…

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលដោយពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្រ្កាប ចែកចាយរក្សារទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៤នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចែកម៉ាស់ និងជែលលាងដៃដល់កម្លាំងអាវុធហត្ថខេត្តព្រៃវែងទាំងអស់

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចែកម៉ាស់ និងជែលលាងដៃដល់កម្លាំងអាវុធហត្ថខេត្តព្រៃវែងទាំងអស់

ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការខេត្តកងរាជអាវុធហត្ថខេត្តព្រៃវែង បានអប់រំណែនាំមន្ត្រីក្រោមឱវាទ អំពីការធ្វើអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺ COVID 19 និងបានចែកម៉ាស់ និងទឹកជែលលាងដៃ ដល់នាយ នាយរង និងពលអាវុធហត្ថខេត្តព្រៃវែងទាំងអស់។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចែកម៉ាស់ និងជែលលាងដៃដល់កម្លាំងអាវុធហត្ថខេត្តព្រៃវែងទាំងអស់
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនសាច់សត្វព្រៃ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនសាច់សត្វព្រៃ

រតនគិរី៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដា ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការស្រុក បានឃាត់រថយន្តម៉ាក (TOYOTA) ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ.ព 2I.3587 ចំនួន០១គ្រឿង និងជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនសំណាកសត្វព្រៃកាលពីថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ ២០២០ នៅត្រង់ចំណុចផ្លូវជាតិលេខ78A ស្ថិតក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដកសាច់ជ្រូកព្រៃចំនួន ០៣ក្បាលស្មើនិង៧៥គីឡូក្រាម។ បច្ចុប្បន្នប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើបរកែវដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនសាច់សត្វព្រៃ