Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ

កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ១៥:៣០ នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាង កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោក អនុសេនីយ៍ត្រី គាំ សាគុណ បានធ្វើការចុះឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត ០១ គ្រឿង (អ្នកបើកបររត់គេចខ្លួន)។ វត្ថុតាងដកហូតឈើធ្នង់ចំនួន ៣៩ ដុំ។ បច្ចុប្បន្ន វត្ថុតាងប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តអនុវត្តនីតិវិធីបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ
Read more about the article អាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០២នាក់

អាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០២នាក់

ប៉ៃលិន៖នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ិន តាំ អនុប្រធានមន្ទីរ ស្រាវជ្រាវបង្រ្កាបបទល្មើស សហការជាមួយកម្លាំងស្នាក់ការ៥៧០៣ ចុះបង្ក្រាបករណីលួច (ទូរសព្ទដៃ) ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Continue Readingអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០២នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ យោងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាដំបូងខេត្តរតនគិរី កម្លាំងបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តក្រុងបានលុង ដោយបានប្រទះឃើញម៉ូតូចំនួន១គ្រឿង(កែច្នៃ) គ្មានស្លាកលេខដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ស្ថិតត្រង់ចំណុចភូមិសាស្ត្រភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយបានចាប់យកម៉ូតូចំនួន០១គ្រឿង, ឈើ(ធ្នង់) ចំនួន៤០ដុំ បច្ចុប្បន្នវត្ថុតាងម៉ូតូ…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចព្រែកដូនតី និងចំណុចវាលភក់ ស្ថិតក្នុងភូមិក្រម៉ាល ឃុំប្រឡាយមាស ស្រុកកំពង់លែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងសាច់អួនប្រវែង ៧០០ ម៉ែត្រ, លូសាច់អួនចំនួន ១៤ មាត់, បង្គោលចម្រុះចំនួន ៣០០ ដើម,…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កំពង់ឆ្នាំង : នៅវេលាម៉ោង ១៣:០០ នាទី ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កម្លាំងស្នាក់ការសន្តិសុខ B០៧ ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង ដារ៉ារិទ្ធ នាយស្នាក់ការ សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតព្រួលសាច់រ៉ាវប្រវែង ១៥០ ម៉ែត្រ, លូសាច់រ៉ាវចំនួន ០៤ មាត់, បង្គោលចម្រុះចំនួន ៣៥ ដើម។ បច្ចុប្បន្នសម្ភារៈល្មើសត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ យកក្រដាសប្រាក់ក្លែងក្លាយទិញអីវ៉ាន់

ស្ទឹងត្រែង៖ នៅវេលាម៉ោង ០៩:១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀបបូក ខេត្តស្ទឹងត្រែង ជនរងគ្រោះចំនួន ៣នាក់ បាននាំគ្នាជិះម៉ូតូដេញតាមពី ក្រោយជនសង្ស័យម្នាក់ឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតមកដល់ចូលប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថនៅស្នាក់ការសន្តិសុខ ៧២២ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ មូលហេតុដោយជនសង្ស័យរូបនេះបានយកក្រដាសប្រាក់ក្លែងក្លាយទិញអីវ៉ាន់របស់ពួកគាត់។ ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែ កម្លាំងបានធ្វើការត្រួត…

Continue Readingកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ យកក្រដាសប្រាក់ក្លែងក្លាយទិញអីវ៉ាន់
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរ ឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ ភេទប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១១កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីពាក់ព័ន្ធករណីលួចទូរស័ព្ទនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ និងដកហូតវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១១កញ្ចប់, ទូរស័ព្ទ ចំនួន ០៤គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល…

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន