Read more about the article កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០៣នាក់១

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០៣នាក់១

ភ្នំពេញ៖ ជនសង្ស័យជា ជនជាតិចិន ០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការនារសៀល កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួននៅចំណុចផ្សារផ្លាហ្សាបឹងត្របែក ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង អាវុធវែង១ដើមម៉ាក M16 មានបង់ចំនួន២ គ្រាប់ចំនួន៥៤គ្រាប់៕

Continue Readingកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០៣នាក់១
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័ម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័ម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង២៣ និង ៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន បង្រ្កាបករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចជើងភ្នំខ្លាកូនចាស់ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន០១កូនថង់, ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួន។ បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័ម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ

ពោធិ៍សាត់៖ ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត ចុះង្ក្រាបបទល្មើសកាប់ទន្រ្ទានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធនៅ ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានពិនិត្យកន្លែងកាប់រានថ្មីខុសច្បាប់ ចំនួន៤៥០ហិកតា បានធ្វើកិច្ចសន្យារុះរើនិងចាកចេញពីព្រៃចំនួន ៨០គ្រួសារ, បំផ្លាញដំណាំចេក១២០ដើម, ដកហូតកាំភ្លើងស្នប់០១ដើម, ដកហូតរណាយន្តបាន ០៧គ្រឿង, រុះរើខ្ទមសង់ខុសច្បាប់ចំនួន៥, ដុតបំផ្លាញឈើត្រៀមសង់ខ្ទម ជាង៥ម៉ែត្រគូប, បោះផ្លាកហាមឃាត់ការកាប់រានព្រៃឈើខុសច្បាប់បានចំនួន ១៨ផ្លាក វត្ថុតាងប្រគល់ឲ្យបរិស្ថានដើម្បីចាត់ការបន្ត។  

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង១៨ និង៤០ នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី និងដោយមានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិទុំនប់ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវដោយបានឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជុំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង ៩:៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះស្រុក ដឹកនាំដោយ លោក ស៊ឹម លីន អភិបាលរងស្រុក បានចុះបង្ក្រាបបទល្មើធនធានធម្មជាតិ ដោយបានចាប់យកឈើចំនួន ៩ដុំ និងម៉ូតូច្នៃចំនួន ០៣គ្រឿង ក្នុងភូមិសាស្ត្រ ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article អាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គំរាមសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនា

អាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គំរាមសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនា

កែប៖ នៅវេលាម៉ោង ១២ និង ២៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានករណី គំរាមសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិអ្នកដទៃមួយកើតឡើងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលទទួលបានពាក្យបណ្តឹងពីឈ្មោះ ទេព ឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ កម្លាំងអាវុធស្រុក ដឹកនាំដោយលោក អនុសេនីយ៍ឯក អ៊ូ វណ្ណារិទ្ធិ មេបញ្ជាការស្រុក បានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យឈ្មោះ…

Continue Readingអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គំរាមសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនា
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:០០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចព្រែកព្រះចន្ទ និងបឹងក្រាយ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការស្រុក បានចុះសហការជាមួយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទ ដោយបានចាប់យកលូស្បៃមុងចំនួន ១៥ មាត់, ព្រួលសាច់សារូប្រវែង ៦០០ ម៉ែត្រ, បង្គោលចម្រុះចំនួន ៣០០ ដើម,…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:០០ នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបាក់កាំភ្លើង និងកប់ចេះ ស្ថិតក្នុងភូមិក្បាលកន្លង់ព្រែកភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានចាប់យកលូស្បៃមុងចំនួន ១៨ មាត់, ព្រួលសាច់សារូប្រវែង ៥០០ ម៉ែត្រ, បង្គោលចម្រុះចំនួន ៣០០…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង និងប្រធានមន្ទីរផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ
Read more about the article អាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ

អាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ

បាត់ដំបង៖ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបឹងត្រោះជុំ ភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងជំនាញនិងអាជ្ញាធរដែនដីចុះបង្ក្រាបករណីឈួសឆាយទន្រ្ទានដីព្រៃលិចទឹកនៅក្នុងតំបន់៣ ដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន០១នាក់ ឈ្មោះ ម៉ុន ហ៊ីង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្ននៅភូមិនិគមន៍ក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានរឹបអូសវត្ថុតាងអេស្កាវ៉ាទ័រចំនួន០១គ្រឿង, ត្រាក់ទ័រចំនួន ០១គ្រឿង, ម៉ាស៊ូតចំនួន ២៦ពីដុង។ បច្ចុប្បន្ន…

Continue Readingអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ