Read more about the article កងរាជអាវុធហត្ថខេត្តកណ្តាល សហការបង្ក្រាបករណី ឃាតកម្ម(ប្លន់)!

កងរាជអាវុធហត្ថខេត្តកណ្តាល សហការបង្ក្រាបករណី ឃាតកម្ម(ប្លន់)!

ដោយអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល…

Continue Readingកងរាជអាវុធហត្ថខេត្តកណ្តាល សហការបង្ក្រាបករណី ឃាតកម្ម(ប្លន់)!
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបការទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ!

កម្លាំងអាវុធហត្ថសហការបង្ក្រាបការទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ!

ពោធិ៍សាត់៖ នៅវេលាម៉ោង ៩:២៥ នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារស្នាក់ការល្បាតរវៀង សហការល្បាតចាប់ពីស្នាក់ការទៅដល់ត្រង់ចំណុចនិយាមការទឹកចេញ (០៣២៩៨៨១-១៣៧៥០១៨) ស្ថិតនៅក្នុងភូមិអូរធំ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនស្ត្រីម្នាក់កាប់ដីព្រៃរដ្ឋធ្វើកម្មសិទ្ធិដោយគ្មានលិខិតអនុញ្ញាត។ បច្ចុប្បន្នប្រគល់ឲ្យមន្ត្រីបរិស្ថានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបការទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ!
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការល្បាតបង្ក្រាបបទល្មើសសត្វព្រៃ!

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការល្បាតបង្ក្រាបបទល្មើសសត្វព្រៃ!

ពោធិ៍សាត់៖ កម្លាំងអាវុធហត្ថ សហការល្បាតដល់និយាមកា (០៣០១០៧៤-១៣២៥៣៨៤) ក្នុងភូមិសាស្រ្តភូមិស្ទឹងតាចាន់ ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដោះអន្ទាក់ខ្សែគោចំនួន ៣២ ខ្សែ និងជនល្មើសកំពុងស្អើរជ្រូកព្រៃ ចំនួន ០១ ក្បាលទំងន់ ៣៨ គីឡូក្រាម ពេលកម្លាំងមកដល់ជនល្មើសបានរត់គេចខ្លួនបាត់ (នៅវេលាម៉ោង ១២ : ៤៩ នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ )។ វត្ថុតាងជ្រូកព្រៃត្រូវបានដុតបំផ្លាញចោល ចំណែកអន្ទាក់ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតអូសោម។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការល្បាតបង្ក្រាបបទល្មើសសត្វព្រៃ!
Read more about the article កម្លាំងអាវុធហត្ថសហការល្បាត បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថសហការល្បាត បង្ក្រាបបទល្មើសព្រៃឈើ!

កំពង់ស្ពឺ៖ កម្លាំងល្បាតស្នាក់ការថ្មរូងបានសហការល្បាតនៅចំណុច (០៤០១៣១៧-១២៤២៣៧៥) តំបន់ឧទ្យានជាតិគិរីរម្យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានដកហូតម៉ាស៊ីនរណាយន្តចំនួន ០១គ្រឿង។ វត្ថុតាងរណាយន្តក្រុមការងារយកមករក្សាទុកនៅទីស្នាក់ការល្បាតថ្មរូង (នៅវេលាម៉ោង០៧ និង ០០នាទី ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

Continue Readingកម្លាំងអាវុធហត្ថសហការល្បាត បង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបទល្មើស!

កម្លាំងអាវុធហត្ថសហការបង្ក្រាបទល្មើស!

កោះកុង៖ កម្លាំងអាវុធហត្ថសហការល្បាតដល់និយាមការ (០៣២៧០១៥۔១២២០៤១៩) ស្ថិតនៅចំណុចភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានដកហូតឧបករណ៍ឆក់ត្រី ០១ដុំ និងរុះរើជំរុំ ០១ជំរុំ (នៅវេលាម៉ោង ១០ និង ០០នាទីនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ )។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបទល្មើស!
Read more about the article កម្លាំងអាវុធហត្ថ សហការល្បាតដោយបានចាប់យករណាយន្ត ១គ្រឿង!

កម្លាំងអាវុធហត្ថ សហការល្បាតដោយបានចាប់យករណាយន្ត ១គ្រឿង!

កោះកុង៖ នៅវេលាម៉ោង ៧ និង ៣០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថសហការល្បាតដល់និយាមការ (០៣២៤១០២۔១២២០១៩៧) ស្ថិតនៅចំណុចភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានចាប់យកម៉ាស៊ីនរណាយន្ត ០១គ្រឿង (ម្ចាស់រត់គេចខ្លួន)៕

Continue Readingកម្លាំងអាវុធហត្ថ សហការល្បាតដោយបានចាប់យករណាយន្ត ១គ្រឿង!
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

ពោធិ៍សាត់៖ នៅវេលាម៉ោង៨:២៥ នាទីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងស្នាក់ការល្បាតរវៀង បានចេញល្បាត ចាប់ពីស្នាក់ការទៅដល់ត្រង់ ចំណុចនិយាមកាវាលនិន្រ្ទា (០៣៥២៩០០-១៣៦២៣៥) ស្ថិតនៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានចាប់ឃាត់បានរថយន្ត ០១ គ្រឿង ម៉ាកស៊ីណាពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2T-6242 ដឹកឈើអារចំរុះចំនួន ១៨ សន្លឹក ស្មើនឹង០.៨៦០ ម៉ែត្រគូប (ម្ចាស់ចូលខ្លួនបង់ពិន័យ) បច្ចុប្បន្នវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

កម្លាំងអាវុធហត្ថសហការបង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

កំពង់ស្ពឺ៖ កម្លាំងអាវុធហត្ថសហការចេញល្បាត ដល់ត្រង់ចំណុចនិយាមកា ០៤០៥០០៨-១៣០២៦៧២) ស្ថិតនៅក្នុងភូមិស្ពានដែក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចាប់ឃាត់បានរថយន្ត ០១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌សគ្មានស្លាកលេខ ដឹកឈើអារចំរុះចំនួន ៥០ សន្លឹក ស្មើនឹង ១.៤៤០ ម៉ែត្រគូប(ម្ចាស់រត់គេចខ្លួន) (ថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២១)។ បច្ចុប្បន្នវត្ថុតាងមន្ត្រីជំនាញ បានកសាងសំណរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅម៉ោង ១៨ និង ៤៧នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិឯការាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ២៦កញ្ចប់, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, រថយន្ត ០១គ្រឿង,…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបរថយន្តដឹកដំឡូងមីបង្កប់ឈើល្មើសច្បាប់

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបរថយន្តដឹកដំឡូងមីបង្កប់ឈើល្មើសច្បាប់

មណ្ឌលគិរី៖ នៅចំណុចភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងស្នាក់ការសន្តិសុខ៧៦១ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សាក់ សុគុណ បានបង្ក្រាបរថយន្តកែច្នៃ ០១គ្រឿង ដឹកដំឡូងមី លួចបង្កប់ឈើពីក្រោម មានឈើចំនួន១៧ដុំ ស្មើនឹង៨.០៤៤ម៉ែត្រត្រីគុណ ប្រភេទឈើសុក្រម (អ្នកបើកបររត់គេចខ្លួន) ។ បច្ចុប្បន្នវត្ថុតាង បានប្រគល់ឱ្យសង្កាត់រដ្ឋបាល ព្រៃឈើចុងផ្លាស់ ស្រែព្រះ ចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបរថយន្តដឹកដំឡូងមីបង្កប់ឈើល្មើសច្បាប់