អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
នៅវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាង រតនី ភេទប្រុស អាយុ២៧ឆ្នំា មុខរបរគ្មាន ស្នាក់នៅភូមិ ចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ពីបទរំលោភលើទំនុកចិត្ត ដោយយកម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះទៅបញ្ចាំ ហើយគេចខ្លួនកាលពីថ្ងៃទី (២៨ ខែមីនា ឆ្នាំ២០២១) តាមបណ្តឹងរបស់ឈ្មោះ លាង…