Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង២០ និង១០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀន ចំនួន០៣នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន០១កូនថង់កិប ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈមួយចំនួន។ បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្វឿង វិសាល ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ឋផលបង្ហាញថាវិជ្ជមាន។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបការឈួសឆាយទន្ទ្រានដីរដ្ឋ

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបការឈួសឆាយទន្ទ្រានដីរដ្ឋ

ឧត្តរមានជ័យ៖ កម្លាំងអាវុធហត្ថដឹកនាំដោយលោក អនុសេនីយ៍ឯក សែ បឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង សហការជាមួយកម្លាំងចំរុះ ដឹកនាំរួមដោយលោក ខេង សុជាតិ អនុប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ចុះបង្រ្កាបការឈួសឆាយទន្ទ្រានដីរដ្ឋដោយខុសច្បាប់ក្នុងដែនជំរកសត្វព្រៃសង្ឃរុក្ខាវ័ន្ត នៅចំណុចភូមិបាក់នឹម សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងដកហូតវត្ថុតាងត្រាក់ទ័រចំនួន០១គ្រឿង បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបការឈួសឆាយទន្ទ្រានដីរដ្ឋ
Read more about the article កម្លាំងអាវុធហត្ថល្បាតប្រទះឃើញឈើចំនួន ១០ដុំដែល់ឈ្មួញយកមកលាក់ទុក

កម្លាំងអាវុធហត្ថល្បាតប្រទះឃើញឈើចំនួន ១០ដុំដែល់ឈ្មួញយកមកលាក់ទុក

មណ្ឌលគិរី៖ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានល្បាតនៅចំណុចចំការស្វាយចន្ទីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឃើញឈើចំនួន១០ដុំ ដែលឈ្មួញយកមកលាក់ទុក បច្ចុប្បន្នវត្ថុតាងបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើកែវសីមា ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

Continue Readingកម្លាំងអាវុធហត្ថល្បាតប្រទះឃើញឈើចំនួន ១០ដុំដែល់ឈ្មួញយកមកលាក់ទុក
Read more about the article កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរី៖ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ជា វណ្ណៈ បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រស្រុកកែវសីមា ប្រទះឃើញឈើចំនួន ០៣កន្លែង ដែលជនសង្ស័យយកមកលាក់ នៅក្នុងចម្ការស្វាយចន្ទីប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងបានរឹបអូសឈើសរុបចំនួន ០៩ដុំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នវត្ថុតាង បានប្រគល់ឱ្យសង្កាត់រដ្ឋបាល ព្រៃឈើកែវសីមា ដើម្បីចាត់ការបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅវេលាម៉ោង ២២ និង ០០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយ លោក វរសេនីយ៍ត្រី ស្រី ម៉ន បានចុះបង្រ្កាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លូន ជនសង្ស័យចំនួន ២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន២២ កញ្ចប់, ថង់សម្រាប់ច្រកលក់ថ្នាំញៀនមួយចំនួន, ជញ្ជីងចំនួន១ គ្រឿង, ប្រាក់រៀលចំនួន៥២,០០០៛ និង ១ដុល្លារ។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាបនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿញៀន!

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿញៀន!

កំពង់ស្ពឺ៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងច្បារមន ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ ដឹកនាំកម្លាំងចេញល្បាតដល់ចំណុច ខាងលិចស្ពានធ្នួសលួង ស្ថិតនៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ នួន ធារ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ជុប្បន្ន ភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន ស្រុកភ្នំស្រួច…

Continue Readingអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿញៀន!
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ វេលាម៉ោង ២០:៣០ នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំអាវុធហត្ថខេត្តបានបង្រា្កប ករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាម៉ាទឹកកក ០២កញ្ចប់។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ២១:៣៩ នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០១កញ្ចប់ និងម៉ូតូចំនួន០១ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហឹង្សា

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហឹង្សា

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងលេខ០២ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ របស់ដើមបណ្ដឹងចំនួន ៣នាក់ លើករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ/សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្តទៀត។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហឹង្សា