Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប៖ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង និងនៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសូទ្រនិគម សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះឃាត់បានជនសង្ស័យចំនួន ០៧នាក់ (ប្រុស០៧នាក់) ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ១៤កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង, ទូរស័ព្ទដៃចំនួន ០៣គ្រឿង…

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង១៦ និង ៥០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី ដឹកនាំ ដោយ លោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ១៧កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង,…

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

បាត់ដំបង៖ នៅវេលាម៉ោង ២២ និង ០០ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចប្រឡាយឡូរ៉ង់ស្ថិតនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហឹង្សាដោយចេតនាបង្ករដោយជនមិនស្គាល់សាវតាចំនួន ០១ក្រុម ជិះម៉ូតូ ០៣គ្រឿង និងមានដាវសាំម៉ូរ៉ៃ ០២ដើម បានកាប់ទៅលើជនរងគ្រោះ ១ដាវបណ្ដាលឱ្យរបួសដៃម្ខាង ហើយជិះម៉ូតូគេចខ្លួនបាត់។ និងយោងពាក្យបណ្តឹងជនរងគ្រោះនៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបានចុះឃាត់ខ្លួនជនសង្ស័យ០២នាក់។…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនា
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួច

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួច

បន្ទាយមានជ័យ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ កែ សារិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-1605 កាលពីវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងខណៈពេលជនរងគ្រោះទុកម៉ូតូនៅមុខតូបជាងជួសជុលម៉ូតូដោយភ្លេចដកកូនសោរចេញ ហើយបានដេកលក់ បន្ទាប់ពីភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង។ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួច
Read more about the article អាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ២៣ និង ០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឬស្សី សហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យជួញដូរមនុស្ស បានចុះដល់ចំណុចបន្ទប់ជួលលេខ ០៩ ភូមិតាតុក២ ឃុំមោង ស្រុកមោងឬស្សី នឹងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ទាយ យេ ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នាចអំពរ…

Continue Readingអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសសត្វព្រៃ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសសត្វព្រៃ

នៅថ្ងៃទី២៨ ខែមករា ឆ្នំា២០២១ នៅវេលាម៉ោង ២១:១៥នាទី កម្លាំងអាវុធហត្ថ បានដេញតាមជនសង្ស័យរួចបានទម្លាក់ចោលសំណាកសត្វមួយបេ ជាប្រភេទសត្វ(កេះ)មានទម្ងន់ ៣១គីឡូក្រាម នៅចំណុចនិយាមការអូរកន្ធាយស្ថិតក្នុងភូមិឆាយលក់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វត្ថុតាងក្រុមការងារបានដុតកម្ទេចចោលនៅស្នាក់ការល្បាតអូរសោមក្បាលនិងប្រអប់ជើង ០៤មន្ត្រីបរិស្ថានយកទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសសត្វព្រៃ
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងអាវុធហត្ថបានសហការបង្ក្រាបរណាយន្តចំនួន ១២គ្រឿង និងបានយកមករក្សារទុកនៅស្នាក់ការឆាយអារ៉ែង។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថសហការល្បាត រយៈពេល០៣យប់០៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅតំបន់អូរត្រាវស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ដោយបានដកហូតម៉ាស៊ីនរណាយន្តចំនួន ០៥គ្រឿង នៅតំបន់អន្លុងអង្គុញស្ថិតក្នុងភូមិកាវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដកហូតម៉ាស៊ីនរណាយន្តចំនួន ០៥គ្រឿង កាំភ្លើងច្នៃបាញ់សត្វព្រៃ ចំនួន០១ដើម អន្ទាក់សត្វព្រៃចំនួន ១២៥អន្ទាក់ សំណាកសត្វព្រៃ (ស្នូកអណើ្ដក)ចំនួន០២ ទម្ងន់…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ

ជុំរីករាយ៖ ព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយករង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យកងអនុសេនាធំការពារ និងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ២១:៥០ នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុច ភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងវត្ថុតាងដកហូតម្សៅក្រាមពណ៌សរឹងថ្លា (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់, ម៉ូតូ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសុំរឿងនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន