Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសផលអនុផលព្រៃឈើ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសផលអនុផលព្រៃឈើ

កំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថបានសហការល្បាតនៅចំណុចបណ្ដោយផ្លូវជាតិលេខ៤ ប្រទះឃើញឡានគ្រឿង ដឹកឈើរប្រភេទឈើស្មាច់ចំនួន ៥០០ដើម និងឈើចំរុះ២០០ដើម សរុប ៧០០ដើម ក្រុមការងារបានសួររកលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ (គ្មាន) ក្រុមការងារបានឃាត់រថយន្ដទៅប្រគល់ឱ្យមន្ត្រីបរិស្ថាន ឧទ្យានជាតិគីរីរម្យដើម្បីអនុវត្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសផលអនុផលព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ!

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ!

ព្រះសីហនុ៖ ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩ និង ០០នាទី កម្លាំងអាវុធហត្ថបានសហការល្បាតចេញពីស្នាក់ការទៅតំបន់ចន្ទក្រហម ឃុំអូបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុដោយបានរឹបអូសកាំភ្លើងច្នៃបាញ់សត្វព្រៃចំនួន ០១ដើម និងសត្វសំពោចងាប់ចំនួន០១ក្បាល (ក្រុមការងារបានធ្វើការដុតកំទេចចោលនៅនឹងកន្លែង) រុះរើជំរុំចំនួន ០៣ វត្ថុតាងកាំភ្លើងកែច្នៃក្រុមការងារយកមករក្សាទុកនៅទីស្នាក់ការថ្មរូង។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ!
Read more about the article កម្លាំងអាវុធហត្ថ សហការល្បាតដោយបានដោះអន្ទាក់សត្វព្រៃ

កម្លាំងអាវុធហត្ថ សហការល្បាតដោយបានដោះអន្ទាក់សត្វព្រៃ

កោះកុង៖ នៅថ្ងៃចន្ទទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថសហការល្បាតនៅភូមិចំណា ឃុំប្រទ្បាយ ស្រុកថ្មបាំង ខេត្តកោះកុង ដោយបានដោះអន្ទាក់សត្វព្រៃចំនួន ១៥ ខ្សែយកមករក្សារទុកនៅស្នាក់ការឆាយអារ៉ែង។

Continue Readingកម្លាំងអាវុធហត្ថ សហការល្បាតដោយបានដោះអន្ទាក់សត្វព្រៃ
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កោះកុង៖ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថ បានសហការល្បាតនៅភូមិ/ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដោយបានប្រទះឃើញឈើអាចំរុះចំនួន ១២៩ សន្លឹក លបស្បៃចំនួន០១ ប្រវែង១៣ម៉ែត្រ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថបានសហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថបានសហការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺ៖ នៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថបានសហការ ចេញល្បាតពីចំណុចស្នាក់ការស្រែអំបិល ទៅបណ្ដោយផ្លូវជាតិលេខ៤ ដល់ចំណុចតំបន់ឧទ្យានជាតិគីរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រទះឃើញរថយន្ត០១ គ្រឿងដឹកឈើអារប្រភេទឈើ(ស្រល់) ក្រុមការងារបានសួររកលិខិតដឹកជញ្ជូន (គ្មាន) ទើបក្រុមការងារយករថយន្តនិងឈើទៅប្រគល់ឱ្យស្នាក់ការល្បាតចំបក់អនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថបានសហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ

ព្រះវិហារ៖ កម្លាំងអាវុធហត្ថបានសហការល្បាត នៅចំណុចភ្នំត្នោត ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ ដោយបានចាប់យកគោយន្តកន្ត្រៃចំនួន០៣ គ្រឿង និងឈើ ០២ដុំ ព្រមទាំងដោះអន្ទាក់សត្វចំនូន ១០ខ្សែ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កោះកុង៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថបានសហការ ល្បាតនៅចំណុចភូមិ/ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដោយបានចាប់យករណាយន្តចំនួន ០២គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។ នៅវេលាម៉ោង ១៩ និង ៣០នាទី មានប្រជាជនប្រហែលជិត ២០០នាក់ មកធ្វើបាតុកម្មរំដោះយកជនសង្ស័យទៅបាត់ចំណែករណាយន្តយកមករក្សារទុកនៅស្នាក់ការឆាយអារ៉ែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅថ្ងៃទី១៦ ខែមករា ឆ្នា២០២១ នៅចំណុចចំការម៉ៃសាក់ភូមិរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងអាវុធហត្ថសហការល្បាតបានប្រទះឃើញ រថយន្ត០១គ្រឿង សណ្ដោងរ៉ឺម៉កដឹកជញ្ជូនឈើអារដោយគ្មានការអនុញ្ញាត ម្ចាស់គេចខ្លួនបាត់ កម្លាំងបានរឹបអូសឈើអារក្ដាប្រភេទលេខ២ (ឈើទាល) ចំនួន សរុប២៩៩ សន្លឹក និងរថយន្ត០១គ្រឿង។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថសហការល្បាតនៅបន់ឧទ្យានជាតិគិរីរម្យ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានដកហូតម៉ាស៊ីនរណាយន្តចំនួន ០១គ្រឿង, រុះរើជំរុំចំនួន ០១កន្លែង និងបានពន្លត់ភ្លើងឆេះព្រៃចំនួន ០១កន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កោះកុង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុហត្ថសហការល្បាតនៅចំណុចនិយាមការ(០៣៧៥០៨៩-១២២៥៦៩២) ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយបានបំផ្លាញឡធ្យូង ចំនួន០២ និងដកហូតម៉ាស៊ីនរណាយន្តចំនួន០១គ្រឿង។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ