Read more about the article វរសេនីយ៍ឯក អឿន វណ្ណៈ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបសម្រាលកូន

វរសេនីយ៍ឯក អឿន វណ្ណៈ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបសម្រាលកូន

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់អោយលោក វរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជា នាយសេនាធិការ ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានទឹកផ្លែឈើ០១កេស ទឹកបរិសុទ្ធ០១កេស ទឹកដោះគោឆៅ០២ឡូត៍ ទៅប្រគល់ជូនគ្រួសារលោកស្រី នាយចំណង់ ធុច វណ្ណនី ជំនួយការការិយាល័យ…

Continue Readingវរសេនីយ៍ឯក អឿន វណ្ណៈ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបសម្រាលកូន
Read more about the article កម្លាំងអាវុធហត្ថ សហការរុករកឃើញឈើល្មើសច្បាប់លាក់នៅក្នុងព្រៃ!

កម្លាំងអាវុធហត្ថ សហការរុករកឃើញឈើល្មើសច្បាប់លាក់នៅក្នុងព្រៃ!

កំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានរុករកនឹងប្រទះឃើញឈើម្រេញចំនួន ០២ដុំ នៅចំណុចក្នុងព្រៃស្ថិតនៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន បានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

Continue Readingកម្លាំងអាវុធហត្ថ សហការរុករកឃើញឈើល្មើសច្បាប់លាក់នៅក្នុងព្រៃ!
Read more about the article ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវ!

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវ!

ព្រះសីហនុ៖ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមជំនាញនីមួយៗ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយលេខាធិការដ្ឋាន នាយការិយាល័យបុគ្គលិក។

Continue Readingឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវ!
Read more about the article លោក វរសេនីយ៍ឯក សេស សុផល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

លោក វរសេនីយ៍ឯក សេស សុផល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កែប៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា ទិសដៅខែឧសភា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សា។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។

Continue Readingលោក វរសេនីយ៍ឯក សេស សុផល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា​ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី

នាយឧត្តមសេនីយ៍ សៅ សុខា​ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី

ភ្នំពេញ៖ នៅវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាម្ដាយបង្កើត ម្ដាយក្មេក សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា​ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយ ៥ម៉ឺនម៉ាស់ពីក្រុមហ៊ុន RSX

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយ ៥ម៉ឺនម៉ាស់ពីក្រុមហ៊ុន RSX

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណាយ ម៉ាស់ចំនួន ៥ម៉ឺន ពីអគ្គនាយកក្រុមហ៊ុន RSX សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវិត-១៩។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយ ៥ម៉ឺនម៉ាស់ពីក្រុមហ៊ុន RSX
Read more about the article លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

កណ្តាល៖ ដោយបានការដឹកនាំចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត នៅថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត មូលដ្ឋានស្រុក អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលនាំយកថវិកានិងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេចំនួន ២គ្រួសារគឺគ្រួសារ លោក អនុសេនីយ៍ត្រី គាត ម៉ារឌី នាយការិយាល័យការពារ សន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថ…

Continue Readingលោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ
Read more about the article អាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

អាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ យោងបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយលោក អនុសេនីយ៍ឯក កាន់ ចន្ថា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើបានការចុះត្រួតពិនិត្យឈើមួយកន្លែងដែលប្រទះឃើញឈើប្រភេទលេខ១ធ្នង់ដែលបានកាត់ជាកំណាត់ៗស្ថិតក្នុងភូមិតាហើយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ដោយបានរឹមអូសឈើចំនួន ០៥កំណាត់។ បច្ចុប្បន្នកម្លាំងអាវុធហត្ថស្រុកបានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព

ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព

កំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការចូលរួមពីលោក មេបញ្ជាការរង ប្រធានមន្ទីរស្ដីទី អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក-ក្រុង ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព
Read more about the article អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់នាយ នាយរងអាវុធហត្ថ

អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់នាយ នាយរងអាវុធហត្ថ

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត។ ពិធីប្រគល់នេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។

Continue Readingអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់នាយ នាយរងអាវុធហត្ថ