Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រុង បានចុះល្បាតរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងរហូតដល់វេលាម៉ោង២០និង៣០នាទី ពេលទៅដល់ចំណុចស្ពានថ្មទី២ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្រទះឃើញយុវជន០២នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន ភ្លាមៗនោះកម្លាំងបានធ្វើការការឃាត់ខ្លួនព្រមទាំងដកហូតសម្ភារៈវត្ថុតាងមួយចំនួនរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៥កូនថង់តូច, ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន តាមចម្លើយសារភាពកម្លាំងបានសហការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ថែមទៀត។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់រថយន្តសាំយ៉ុងដឹកឈើគ្មានលិខិតអនុញ្ញាត!

កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់រថយន្តសាំយ៉ុងដឹកឈើគ្មានលិខិតអនុញ្ញាត!

ក្រចេះ៖ នៅវេលាម៉ោង ១៧:០០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសព្រៃឈើចំណុចភូមិរហារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយបានឃាត់ចាប់បានរថយន្តម៉ាកសាំយ៉ុងចំនួន ០១គ្រឿងដឹកឈើ (ឈ្លីក) មិនទាន់វាស់វែង។ បច្ចុប្បន្នឈើប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើ អនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់រថយន្តសាំយ៉ុងដឹកឈើគ្មានលិខិតអនុញ្ញាត!
Read more about the article កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងសហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងសហការបង្ក្រាបបទល្មើសព្រៃឈើ!

ស្ទឹងត្រែង៖ នៅម៉ោង ១៦ និង ៤០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយផ្នែករដ្ឋបាលព្រៃឈើ និងមន្រ្តីសាលាស្រុក ដឹកនាំដោយលោក ស្វាយ ពុទ្ធារ៉ា អភិបាលរងស្រុកបូរីអូស្វាយសែនជ័យ បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចភូមិកោះកី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដោយបានរឹបអូសឈើអារលេខ១(សុក្រំ) ចំនួន: ១១៩ សន្លឹក(មិនទាន់វាស់វែង) ដែលឈ្មួញលាក់ទុកដូចចំណុចខាងលើ។ បច្ចុប្បន្នឈើត្រូវបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡយកទៅរក្សាទុក។

Continue Readingកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងសហការបង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៨នាក់

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៨នាក់

ព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ ចុះបង្រ្កាបករណីជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន០៣គ្រឿង, ដែកកេះ០១, ម៉ូតូចំនួន ០២គ្រឿង, ដបជក់០១ និងប្រាក់ដុល្លារ ២០ដុល្លារ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៨នាក់
Read more about the article កងរាជអាវុធហត្ថ ធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប

កងរាជអាវុធហត្ថ ធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កងរាជអាវុធហត្ថ បានធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបអំពីការចុះផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការបង្ក្រាបទីតាំងជល់មាន់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា យោងតាមរបាយការណ៍ និងការត្រួតពិនិត្យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាក់ថា លោកវរសេនីយ៍ត្រី ហាស់ ហ៊ាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និងលោកអនុសេនីយ៍ទោ ឃឹម ប្រុស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ព្រមទាំងកម្លាំងដែលចុះប្រតិបត្តិការនោះ មិនបានក្រៀកលូកហោប៉ៅខ្វេះយកលុយ ហើយក៏មិនបានយកលុយពីម្ចាស់ម៉ូតូផងដែរ។ កងរាជអាវុធហត្ថ…

Continue Readingកងរាជអាវុធហត្ថ ធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប
Read more about the article លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចូលរួមបុណ្យសពម្តាយនាយអាវុធហត្ថក្រោមឱវាទ

លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចូលរួមបុណ្យសពម្តាយនាយអាវុធហត្ថក្រោមឱវាទ

នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យ បំភន្ដ័អក្ខរៈ ស្នងការដ្ឋានផែនការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចូលរួមបុណ្យសពម្តាយ លោក វរសេនីយ៍ទោ ដាញ់ សាព្រី នាយរងការិយាល័យ បំភន្ដ័អក្ខរៈ ស្នងការដ្ឋានផែនការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះផងដែរ លោក នាយការិយាល័យ បាននាំយកបច្ច័យបានមកពីការចូលរួលពីនាយ នាយរងអាវុធហត្ថ…

Continue Readingលោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចូលរួមបុណ្យសពម្តាយនាយអាវុធហត្ថក្រោមឱវាទ
Read more about the article ឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញចែកអាវភ្លៀងដែលជាអំណោយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត!

ឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញចែកអាវភ្លៀងដែលជាអំណោយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០ នៅអគារឃ្លាំងការិយាល័យផ្គត់ផ្គង់ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

Continue Readingឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញចែកអាវភ្លៀងដែលជាអំណោយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត!
Read more about the article លោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ការ!

លោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ការ!

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យឈ្មោះ ម៉ៃ តុលា ភេទប្រុស មុខរបរ អតីតអគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ការបន្ត។

Continue Readingលោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ការ!
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែ ឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!
Read more about the article ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០ នៅស្នងការដ្ឋាន ស្រាវជ្រាវនិងបង្ក្រាបល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និង បង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោក ស្នងការរង នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង…

Continue Readingឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ!