Read more about the article ឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមេសា!

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមេសា!

តាកែវ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២០។

Continue Readingឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមេសា!
Read more about the article សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស!

សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស!

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឆ្លើយបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកយកព័ត៌មាន “LSN.TV នាទីកំសាន្ត” បានជ្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់រថយន្តចំនួន៧គ្រឿងដែលមានដឹកធ្យូងសរុបចំនួន១.៣៨៩បាវ ស្មើនឹងចំនួន៥៦.១៣០គីឡូក្រាម ពិតប្រាកដមែន ដោយសារជាបទដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនូវធ្យូងចម្រុះ ដែលជាអំពើល្មើសនឹងមាត្រា៦៩ កថាខណ្ឌ១និងកថាខណ្ឌ៤នៃច្បាប់ស្តីពីព្រៃឈើ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១/៨/២០០២។ អនុលោមតាមមាត្រា៧៨ នៃច្បាប់ស្តីពីព្រៃឈើ កងរាជអាវុធហត្ថ អាចឃាត់ខ្លួនជនប្រព្រឹត្តល្មើស…

Continue Readingសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស!
Read more about the article ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ​ និងការងារកងរាជអាវុធហត្ថ ខែមេសា

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ​ និងការងារកងរាជអាវុធហត្ថ ខែមេសា

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ និងការងារកងរាជអាវុធហត្ថ ខែមេសា និងទិសដៅខែឧសភា ឆនាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី នាយរង នាយផ្នែក និងជំនួយការ ការិយាល័យចូលរួមផងដែរ ។  

Continue Readingឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ​ និងការងារកងរាជអាវុធហត្ថ ខែមេសា
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថ

រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅបញញជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរីបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២០ និងបានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ជូនមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រមទាំងចែកជូនបណ្ណសរសើរ-លិខិតសរសើរ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រៃវែង។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!
Read more about the article អាវុធហត្ថខេត្តតាកែវ សហការបង្ក្រាបបទករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ សហការបង្ក្រាបបទករណីគ្រឿងញៀន

តាកែវ៖ នៅថ្ងៃទី០៧ ខែឧសភា កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកេវ និង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី បញ្ជាការរង និងដោយមានការ សម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានធ្វើការពន្លាតដែនសមត្ថកិច្ចដោយសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យបាន ០៤នាក់ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន…

Continue Readingអាវុធហត្ថខេត្តតាកែវ សហការបង្ក្រាបបទករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកំពត បង្ក្រាបបរណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៤នាក់

អាវុធហត្ថខេត្តកំពត បង្ក្រាបបរណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៤នាក់

កំពត៖ នៅវេលាម៉ោង ១៩:៣០នាទី ថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោក វរសេនីយ៍ទោ សេង វិច្ឆកា មេបញ្ជាការរង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិ១ឧសភា សង្កាត់កំពុងកណ្តាល ក្រុងកំពត ខេត្តកំពត ដោយឃាត់បានជនសង្ស័យចំនួន ០៤នាក់ នឹងដកហូតវត្ថុតាងមួយចំនួន បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកំពត បង្ក្រាបបរណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៤នាក់
Read more about the article ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែ

ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែ
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!

ពោធិ៍សាត់៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទទួលផែនស្រាវជ្រាវពត៌មានសន្តិសុខ សហការជាមួយក្រុមចំរុះស្រុកភ្នំក្រវាញ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានរឹបអូសរណាយន្តខ្នាតធំចំនួន០២គ្រឿង ម្ចាស់គេចខ្លួន។ វត្ថុតាងប្រគល់ជូនមន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រចាំនៅតាងរ៉ាង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៤នាក់ រួមនឹងវត្ថុតាង ទៅអយ្យការសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

Continue Readingអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត