Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់

ពោធិ៍សាត់៖ នៅវេលាម៉ោង ០៨ និង ០០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើនៅចំណុចភូមិ/ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយធ្វើការអប់រំ និងធ្វើកិច្ចសន្យាម្ចាស់រោងសិប្បកម្មឈ្មោះ សៀង អុន ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិ/ឃុំខាងលើឲ្យរុះរើខ្លួនឯង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាបបទល្មើព្រៃឈើ!

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាបបទល្មើព្រៃឈើ!

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងបង្រ្កាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រឹបអូសឈើជ្រុងប្រភេទបេង សរុបចំនួន ១២ដុំ (គ្មានម្ចាស់) ដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីឡូតិ៍របស់ប្រជាពលរដ្ឋ០១កន្លែង ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នបានប្រគល់ទៅឲ្យមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បន្តតាមនីតិវិធី។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាបបទល្មើព្រៃឈើ!
Read more about the article តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

កំពង់ធំ៖ នៅវេលាម៉ោង ៨:០០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី ចំនួន០៨នាក់ នាំយកថវិការគ្រួសារ កងរាជអាវុធហត្ថខេត្ត ចំនួន ៣.៨០០.០០០រៀល(បីលានប្រាំបីសែនរៀលគត់)និងអង្ករចំនួន១០០គីឡូក្រាមប្រគល់ជូនដល់លោក អនុសេនីយ៍ទោ ជុំ សល់ នាយការិយាល័យ ផែនការសរុបនៃមន្ទីរបច្ចេកទេសព័ត៌មានសន្តិសុខខេត្ត ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងបន្តសំរាកព្យាបាលជំងឺនៅលំនៅដ្ឋាន៕

Continue Readingតំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ
Read more about the article ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

កំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ព្រមទាំងផ្សព្វផ្សាយការងារប្រឡងប្រណាំងរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានផ្សព្វផ្សាយសមាសភាពក្រុមប្រឹក្សាប្រលងប្រណាំងដែលរួមមានចំនួន ១៩ស្ថាប័យ និងអង្គភាពក្នុងរួមមាន មន្ទីរទាំង៦ មូលដ្ឋានក្រុងស្រុកទាំង៩និងស្នាក់ការសន្តិសុខទាំង៤។ - អំពីខ្លឹមសារដែលត្រូវប្រលងប្រណាំងមាន៤ចំនួនដូចខាងក្រោម៖ ១-គោរពវិន័យ និងការចាត់តាំងបានល្អ ២-សាមគ្គីផ្ទៃក្នុងអង្គភាពបានល្អ ចេះយោគយល់អធ្យាស្រ័យ…

Continue Readingឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ អនុវត្តតាមដីការតុលាការ ឃាត់ខ្លួនស្ត្រីម្នាក់ករណីឆបោក!

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ អនុវត្តតាមដីការតុលាការ ឃាត់ខ្លួនស្ត្រីម្នាក់ករណីឆបោក!

កំពង់ស្ពឺ៖ ថ្ងៃទី១២ ​ខែសភា ​ឆ្នាំ២០២០​ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ ដឹកនាំដោយលោក​ មេបញ្ជាការស្រុក​ បានអនុវត្តតាមដីកា ឃាត់ឈ្មោះ​ ធឿន​ សុភី ភេទស្រី​ អាយុ​​៣៣ឆ្នាំ​ ទីលំនៅ​ ភូមិ​ក្រាំងធ្នង់​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ករណីឃាត់នេះធ្វើឡើងនៅចំនុចភូមិផ្លូវគោ​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួន​ លេខ​ ១៥/២០​ ចុះថ្ងៃទី២២​ ខែមករា ឆ្នាំ២០២០​ របស់ចៅក្រម​ស៊ើបសួរ​…

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ អនុវត្តតាមដីការតុលាការ ឃាត់ខ្លួនស្ត្រីម្នាក់ករណីឆបោក!
Read more about the article វគ្គហ្វឹកហ្វឺនជំនាញសុខាភិបាល កងរាជអាវុធហត្ថជ្រើសរើសថ្មី ត្រូវបានបញ្ចប់!

វគ្គហ្វឹកហ្វឺនជំនាញសុខាភិបាល កងរាជអាវុធហត្ថជ្រើសរើសថ្មី ត្រូវបានបញ្ចប់!

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនដល់ពលទាហាននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី បំពេញក្របខ័ណ្ឌធ្វើបច្ចុប្បន្នភាព (ជំនាញពេទ្យ)ដែលមានសិក្ខាកាមចូលរៀនចំនួនៈ១២នាក់។ កម្មវិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ នាយ នាយរងការិយាល័យ និង នាយអាវុធហត្ថដែលមានការពាក់ពន្ធ។…

Continue Readingវគ្គហ្វឹកហ្វឺនជំនាញសុខាភិបាល កងរាជអាវុធហត្ថជ្រើសរើសថ្មី ត្រូវបានបញ្ចប់!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយម៉ាស់ និងអាល់កុល ពីក្រុមហ៊ុនផេនសៀរ រ៉េស៊ីដេន!

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយម៉ាស់ និងអាល់កុល ពីក្រុមហ៊ុនផេនសៀរ រ៉េស៊ីដេន!

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកស្រី ង៉ូវ ម៉ូវលួង នាយិកាក្រុមហ៊ុនផេនសៀរ រ៉េស៊ីដេន ចូលជួបសម្តែងការគួរសម និងជូនអំណោយម៉ាស់ អាល់កុល សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនិងកូវិត-១៩ ដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយម៉ាស់ និងអាល់កុល ពីក្រុមហ៊ុនផេនសៀរ រ៉េស៊ីដេន!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជាក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាមង្គលដ៏ល្អប្រសើរថ្លៃថ្លាបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏មហាជ័យមង្គលនេះ ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកអញ្ជលីប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជៈបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ព្រះរាជសព្ទសាធុការពរជ័យ…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែឧសភា ឆ្នាំ២០២០។ ខ្លឹមសារនៃការប្រជុំនេះរួមមាន៖ -ត្រួតពិនិត្យរាល់ាករងារដែលបានធ្វើកាលពីសប្តាហ៍កន្លងមក របស់ជំនាញនីមួយៗនិងស្តាប់របាយការណ៍របស់ជំនាញរាយការណ៍នីមួយៗ រាយការណ៍តើធ្វើបានអ្វីខ្លះ? -ទិសដៅការងាររបស់ជំនាញនីមួយៗសម្រាប់សប្តាហ៍ក្រោយ -ត្រួតពិនិត្យផែនការលេខ ១៩/២០២០ផ.ក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ…

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់!

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់!

តាកែវ៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី សហការជាមួយកម្លាំងការិយាល័យជំនាញ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ប៉ុល ម៉េត បញ្ជាការរងស្រុក និង ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់នៅចំណុចភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន ០២នាក់…

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់!