Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំរឿង​កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែសីហា

ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំរឿង​កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែសីហា

ព្រះវិហារ៖​ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែសីហា ទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការការពារសន្តិសុខក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​ កឋិនទាន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញ ចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំរឿង​កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែសីហា
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តកណ្តាល បានធ្វើពិធីផ្សព្វផ្សាយ អប់រំនយោបាយចិត្តសាស្ត្រ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តកណ្តាល បានធ្វើពិធីផ្សព្វផ្សាយ អប់រំនយោបាយចិត្តសាស្ត្រ

កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តកណ្តាល បានធ្វើពិធីផ្សព្វផ្សាយ អប់រំនយោបាយចិត្តសាស្ត្រ ស្តីអំពីសភាពការណ៍ទូទៅ សភាពការណ៍វិវឌ្ឍន៍ថ្មីៗ និង សភាពការណ៍កម្ពុជា ដល់នាយ នាយរងអាវុធហត្ថខេត្ត។ ពិធិនេះប្រព្រិត្តទៅនៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។ ក្រោមអធិបតីភាពគ្រូឧទ្ទេសនាម លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង និង លោក វរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្តខេត្តកណ្តាលទទួលជំនាញ ដោយមានការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តកណ្តាល បានធ្វើពិធីផ្សព្វផ្សាយ អប់រំនយោបាយចិត្តសាស្ត្រ
Read more about the article វរសេនីយ៍ឯក កែន វណ្ណៈ ចុះសួរសុខទុក្ខគ្រួសារកងរាជអាវុធហត្ថដែលទើបនឹងសម្រាលកូន

វរសេនីយ៍ឯក កែន វណ្ណៈ ចុះសួរសុខទុក្ខគ្រួសារកងរាជអាវុធហត្ថដែលទើបនឹងសម្រាលកូន

តាកែវ៖ ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុហត្ថខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងរាជអាវុធហត្ថដែលទើបនឹងសម្រាលកូន ស្ថិតនៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក បាននាំយកថវិកា និង គ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនផងដែរ។

Continue Readingវរសេនីយ៍ឯក កែន វណ្ណៈ ចុះសួរសុខទុក្ខគ្រួសារកងរាជអាវុធហត្ថដែលទើបនឹងសម្រាលកូន
Read more about the article វរសេនីយ៍ឯក ជីវ សាន ធ្វើបទបង្ហាញ តួនាទី ភារកិច្ច និង រចនាសម្ព័ន្ធចាត់តាំងការិយាល័យហិរញ្ញវត្ថុ

វរសេនីយ៍ឯក ជីវ សាន ធ្វើបទបង្ហាញ តួនាទី ភារកិច្ច និង រចនាសម្ព័ន្ធចាត់តាំងការិយាល័យហិរញ្ញវត្ថុ

ភ្នំជំរាយ÷ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរា លោក វរសេនីយ៍ឯក ជីវ សាន នាយរង ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញ តួនាទី ភារកិច្ច និង រចនាសម្ព័ន្ធចាត់តាំងការិយាល័យហិរញ្ញវត្ថុ ដល់សិក្ខាកាមវគ្គនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី ៤៤។

Continue Readingវរសេនីយ៍ឯក ជីវ សាន ធ្វើបទបង្ហាញ តួនាទី ភារកិច្ច និង រចនាសម្ព័ន្ធចាត់តាំងការិយាល័យហិរញ្ញវត្ថុ
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា!

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២០។ ខ្លឹមសារប្រជុំមាន៖ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែសីហា ទិសដៅខែកញ្ញា ឆ្នាំ២០២០, ផ្សព្វផ្សាយផែនការណែនាំលេខ ៣២/២០២០ផ.ក ចុះថ្ងៃទី២៤…

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា!
Read more about the article វរសេនីយ៍ទោ ស៊ូ កណ្ឋារដ្ឋ អញ្ជើញផ្សព្វផ្សាយយោធិន ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២១

វរសេនីយ៍ទោ ស៊ូ កណ្ឋារដ្ឋ អញ្ជើញផ្សព្វផ្សាយយោធិន ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២១

សៀមរាប៖ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក វរសេនីយ៍ទោ ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តសៀមរាប បានផ្សព្វផ្សាយអំពីយោធិនទាំងពីរភេទ ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២១ ដោយមានការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។

Continue Readingវរសេនីយ៍ទោ ស៊ូ កណ្ឋារដ្ឋ អញ្ជើញផ្សព្វផ្សាយយោធិន ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២១
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះសួរសុខទុក្ខគ្រួសារកងរាជអាវុធហត្ថដែលទើបនឹងសម្រាលកូន

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះសួរសុខទុក្ខគ្រួសារកងរាជអាវុធហត្ថដែលទើបនឹងសម្រាលកូន

រតនគិរី៖ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញចុះសួរសុខទុក្ខគ្រួសារកងរាជអាវុធហត្ថដែលទើបនឹងសម្រាលកូន ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ខេត្តរតនគិរី។ ក្នុងឱកាសសាកសួរសុខទុក្ខនោះដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានឧបត្ថម្ភនៅថវិកាចំនួន ១លានរៀល និងគ្រឿងបរិភោគមួយចំនួនផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះសួរសុខទុក្ខគ្រួសារកងរាជអាវុធហត្ថដែលទើបនឹងសម្រាលកូន
Read more about the article វរសេនីយ៍ឯក សូ សុវណ្ណឌី ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់

វរសេនីយ៍ឯក សូ សុវណ្ណឌី ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់

ពោធិ៍សាត់៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់។ ពិធីនេះក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សមាសភាពចូលរួមមានលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ…

Continue Readingវរសេនីយ៍ឯក សូ សុវណ្ណឌី ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង​ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង​ សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចកោះកូនសៀម ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងស្បៃមុងប្រវែង ១៩០០ ម៉ែត្រ, លូស្បៃមុង ៣៩ មាត់, បង្គោលចម្រុះចំនួន ១២០០ ដើម, កូនត្រីចម្រុះចំនួន ១៥០ គីឡូក្រាម។ បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅនឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង​ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article លោកឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើពិធីប្រជុំត្រួតផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធានមន្ទីរស្តីទី នាយការិយាល័យ, មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក, ប្រធានស្នាក់ការសន្តិសុខ, តំណាងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

Continue Readingលោកឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ