Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១០ និង ៤៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក វេសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចផ្លូវកែង ក្បែរការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ម្សៅក្រាមព័ណ៌សថ្លា) ចំនួន១៤កូន, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារៈមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវចូលនិវត្តន៍ឆ្នាំ២០២១

ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវចូលនិវត្តន៍ឆ្នាំ២០២១

បន្ទាយមានជ័យ៖ យោងតាមសេចក្ដីណែនាំរបស់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ០៥/ស.ណ.ន ២០២០ ស្ដីពីការអនុវត្តតាមរបបសោធនិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនអាជីបទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ។ នៅព្រឹកថ្ងៃសោរិ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវចូលនិវត្តន៍ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈសម្បត្តិ និង…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវចូលនិវត្តន៍ឆ្នាំ២០២១
Read more about the article បញ្ជូនជនសង្ស័យប្រុស ស្រី ១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន!

បញ្ជូនជនសង្ស័យប្រុស ស្រី ១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន!

ព្រះសីហនុ៖ វេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន១០នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបានចំនួន០៣លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

Continue Readingបញ្ជូនជនសង្ស័យប្រុស ស្រី ១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ គ្រប់គ្រងការងារជំនាញបុគ្គលិក និងអប់រំផ្សព្វផ្សាយពីវឌ្ឍនភាពការងារ

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ គ្រប់គ្រងការងារជំនាញបុគ្គលិក និងអប់រំផ្សព្វផ្សាយពីវឌ្ឍនភាពការងារ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជធាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ គ្រប់គ្រងការងារជំនាញបុគ្គលិក និងអប់រំផ្សព្វផ្សាយពីវឌ្ឍនភាពការងារកងរាជអាវុធហត្ថកន្លងមក។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ គ្រប់គ្រងការងារជំនាញបុគ្គលិក និងអប់រំផ្សព្វផ្សាយពីវឌ្ឍនភាពការងារ
Read more about the article វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២០!

វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២០!

ក្រចេះ៖ ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយទាហាន…

Continue Readingវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២០!
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការ

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការ

កំពង់ស្ពឺ៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការ កងរាជឣាវុធហត្ថខេត្ត នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការ
Read more about the article វរសេនីយ៍ត្រី ផុន ជ័យ ដឹកនាំកម្លាំងធ្វើពលកម្មសំអាតទីធ្លា និង ចាក់គ្រួសថ្មជុំវិញបរិវេណអគាររដ្ឋបាលអាវុធហត្ថស្រុក

វរសេនីយ៍ត្រី ផុន ជ័យ ដឹកនាំកម្លាំងធ្វើពលកម្មសំអាតទីធ្លា និង ចាក់គ្រួសថ្មជុំវិញបរិវេណអគាររដ្ឋបាលអាវុធហត្ថស្រុក

រតនគិរី៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ត្រី ផុន ជ័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកវើនសៃ ខេត្តរតនគិរី បានដឹកនាំកម្លាំងធ្វើពលកម្មសំអាតទីធ្លា និង ចាក់គ្រួសថ្មជុំវិញបរិវេណអគាររដ្ឋបាលអាវុធហត្ថស្រុករបស់ខ្លួន រួមនិងការងាររៀបចំផ្ទះបាយ និងចូលរួមចំណែកបន្ថែមការងារដាំដុះបន្លែ និងចិញ្ចឹមសត្វ និងត្រី ជាដើមដើម្បីផ្គត់ផ្គង់ជីវភាពក្នុងអង្គភាព។

Continue Readingវរសេនីយ៍ត្រី ផុន ជ័យ ដឹកនាំកម្លាំងធ្វើពលកម្មសំអាតទីធ្លា និង ចាក់គ្រួសថ្មជុំវិញបរិវេណអគាររដ្ឋបាលអាវុធហត្ថស្រុក
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ ខែសីហា និងទិសដៅកាងារខែកញ្ញា ឆ្នាំ២០២០

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ ខែសីហា និងទិសដៅកាងារខែកញ្ញា ឆ្នាំ២០២០

ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ ខែសីហា និងទិសដៅកាងារខែកញ្ញា ឆ្នាំ២០២០។ ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ កងរាជអាវុធហត្ថ បានបង្កើតនូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ព្រមទាំងបានចូលរួមការងារសង្គម ចុះមូលដ្ឋាន ជួយប្រជាពលរដ្ឋដែលជួបការលំបាក ឬរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ។ល។  

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ ខែសីហា និងទិសដៅកាងារខែកញ្ញា ឆ្នាំ២០២០
Read more about the article វរសេនីយ៍ឯក សេស សុផល ប្រជុំដកពិសោធន៍ ការងារវាយតំលៃចំណុចខ្សោយចំណុចខ្លាំងក្នុងប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់

វរសេនីយ៍ឯក សេស សុផល ប្រជុំដកពិសោធន៍ ការងារវាយតំលៃចំណុចខ្សោយចំណុចខ្លាំងក្នុងប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់

កែប៖ ព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំដកពិសោធន៍ ការងារវាយតំលៃចំណុចខ្សោយចំណុចខ្លាំងក្នុងប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងខេត្តកែប ក្នុងឱកាសឈប់សំរាកសងចូលឆ្នាំកន្លងមក។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ លោកប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានខេត្តជាច្រើនរូបទៀត។

Continue Readingវរសេនីយ៍ឯក សេស សុផល ប្រជុំដកពិសោធន៍ ការងារវាយតំលៃចំណុចខ្សោយចំណុចខ្លាំងក្នុងប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់
Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះសាកសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺនៅមន្ត្រីពេទ្យព្រះកេតុមាលា

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះសាកសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺនៅមន្ត្រីពេទ្យព្រះកេតុមាលា

ស្ទឹងត្រែង៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ទោ ចាន់ រុក្ខា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា (១៧៩) រាជធានីភ្នំពេញ ដោយពាំនាំយកថវិកា ចំនួន ៣,២០០,០០០៛ (បីលានពីរសែនរៀល)។

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះសាកសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺនៅមន្ត្រីពេទ្យព្រះកេតុមាលា