Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង៨ និង០០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាកាន សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានរុះរើរបាំងស្បៃមុង៥ ខ្សែប្រវែង ៧៥០ម៉ែត្រ, លូស្បៃមុង ១០មាត់, របាំងសាច់អួន ៣ខ្សែប្រវែង ៦០០ម៉ែត្រ, ក្បាលបរ ៤គ្រឿង, បង្គោលចំរ៉ឹង ៣៤០ដើម និងលែងកូនត្រីចម្រុះ ៤៥គីឡូក្រាម(ម្ចាស់គេចខ្លួន)។…

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញចុះត្រួតពិនត្យការសាងសង់ទីលានបាញ់គ្រាប់ពិត អគារ សំណង់នានា

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញចុះត្រួតពិនត្យការសាងសង់ទីលានបាញ់គ្រាប់ពិត អគារ សំណង់នានា

នៅព្រឹក​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បាន​ដឹកនាំប្រតិភូចុះត្រួតពិនត្យការសាងសង់ទីលានបាញ់គ្រាប់ពិត ស្ថានីយ៍ផលិតទឹកស្អាត​ អគារ សំណង់នានា។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញចុះត្រួតពិនត្យការសាងសង់ទីលានបាញ់គ្រាប់ពិត អគារ សំណង់នានា
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះពង្រឹងការងារមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះពង្រឹងការងារមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់

រតនគិរី៖ ព្រឹកថ្ងៃទីចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញចុះ ពង្រឹងការងារមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់ និង ចាត់បញ្ជូនលោក អនុសេនីឯក ជា សុភ័គ្រ ដើម្បីចុះពិនិត្យនិងគ្រប់គ្រងលើការងារតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ រួមការងារបង្កបង្កើតផល ចិញ្ចឹមសត្វ ត្រី កង្កែប ដែលជាភារកិច្ចស្នលរបស់អង្គភាព ។ បន្ទាប់មកលោក ឧត្តមសេនីយ៍មេបញ្ជាការ បានដាស់តឿនកើនរំលឹកចំពោះការងារក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្បាប់។ សង្គម…

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះពង្រឹងការងារមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់
Read more about the article ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត!

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត!

ប៉ៃលិន៖ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត កងរាជអាវុធហត្ថ ព្រមទាំងបើកចែកមួកប៉េរេខៀវជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្ត។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និង នាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត!
Read more about the article ឧត្តមសេនីយ៍ត្រី យុទ្ធ សេងហាន អញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីគ្រឿងញៀន និងគ្រឿងញៀនខុសច្បាប់

ឧត្តមសេនីយ៍ត្រី យុទ្ធ សេងហាន អញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីគ្រឿងញៀន និងគ្រឿងញៀនខុសច្បាប់

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី យុទ្ធ សេងហាន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើពិធីផ្សព្វផ្សាយច្បាប់ស្តីពីគ្រឿងញៀន និងគ្រឿងញៀនខុសច្បាប់ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សភាពការណ៍ថ្មីៗ ជូននាយការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី យុទ្ធ សេងហាន អញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីគ្រឿងញៀន និងគ្រឿងញៀនខុសច្បាប់
Read more about the article ឧត្តមសេនីយ៍ត្រី ខេង ទីតូ ដឹកនាំប្រជុំពិនិត្យលក្ខណៈសម្បត្តិអាវុធហត្ថដែលមានឈ្មោះចូលសោធននិវត្តន៍ និង ស្នើរសុំប័ណ្ណសរសើរលិខិតសរសើរ

ឧត្តមសេនីយ៍ត្រី ខេង ទីតូ ដឹកនាំប្រជុំពិនិត្យលក្ខណៈសម្បត្តិអាវុធហត្ថដែលមានឈ្មោះចូលសោធននិវត្តន៍ និង ស្នើរសុំប័ណ្ណសរសើរលិខិតសរសើរ

កែប៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំពិនិត្យលក្ខណៈសម្បត្តិអាវុធហត្ថដែលមានឈ្មោះចូលសោធននិវត្តន៍ និង ស្នើរសុំប័ណ្ណសរសើរលិខិតសរសើរក្រសួងការពារជាតិឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។

Continue Readingឧត្តមសេនីយ៍ត្រី ខេង ទីតូ ដឹកនាំប្រជុំពិនិត្យលក្ខណៈសម្បត្តិអាវុធហត្ថដែលមានឈ្មោះចូលសោធននិវត្តន៍ និង ស្នើរសុំប័ណ្ណសរសើរលិខិតសរសើរ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ០៩ និង ៣៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទីកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម កម្លាំងបានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនសង្ស័យជាបន្តបន្ទាប់ចំនួន ៤នាក់ និង ដកហូតវត្ថុតាងវត្ថុតាងម្សៅក្រាមពណ៌ស (មេតំហ្វេតមីន) ចំនួន ៣កញ្ចប់, ទូរស័ព្ទដៃចំនួន ០៤គ្រឿង។…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កំពង់ឆ្នាំង : នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចបឹងឡាយកៅ ស្ទឹងសំរោងសែន ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងសាច់អ៊ួនប្រវែង ១៤០០ ម៉ែត្រ, លូសាច់អួន ៥៦ មាត់, បង្គោលចម្រុះចំនួន ៨០០ ដើម និង កូនត្រីចម្រុះចំនួន ៤០ គីឡូក្រាម។ បច្ចុប្បន្នសម្ភារល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែងចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គិភ័យឆាបឆេះប្រជាពលរដ្ឋ!

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គិភ័យឆាបឆេះប្រជាពលរដ្ឋ!

ព្រះសីហនុ៖ វេលាម៉ោង ១២:០៥ នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០៤គ្រួសារ នៅចំណុចភូមិថ្មី ស្ថិតក្រុមទី១០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ លោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ចុះជួយអន្តរាគមន៍សង្រ្គោះភ្លាមៗដោយបាញ់ទឹកពន្លត់ភ្លើង សហការជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ដឹកនាំបញ្ជារួមដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គិភ័យឆាបឆេះប្រជាពលរដ្ឋ!
Read more about the article ឧត្តមសេនីយ៍ត្រី ហង្ស ថុល នាំយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគ និង ថវិកាប្រគល់ជូនកម្លាំង បំពេញបេសកកម្ម

ឧត្តមសេនីយ៍ត្រី ហង្ស ថុល នាំយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគ និង ថវិកាប្រគល់ជូនកម្លាំង បំពេញបេសកកម្ម

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថកំពង់ធំ បានដឹងនាំសហការីចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគ និង ថវិកាទៅប្រគល់ជូនកម្លាំងដែលបំពេញបេសកកម្មឈរជើងនៅតំបន់ភូមិអូរគគី ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

Continue Readingឧត្តមសេនីយ៍ត្រី ហង្ស ថុល នាំយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគ និង ថវិកាប្រគល់ជូនកម្លាំង បំពេញបេសកកម្ម