You are currently viewing លោកឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើពិធីប្រជុំត្រួតផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធានមន្ទីរស្តីទី នាយការិយាល័យ, មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក, ប្រធានស្នាក់ការសន្តិសុខ, តំណាងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។