Read more about the article កម្លាំងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយកងរាជអាវុធហត្ថចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

កម្លាំងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយកងរាជអាវុធហត្ថចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

(ព្រះសីហនុ)៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំការខេត្តព្រះសីហនុ ចុះជួយសង្រ្គោះ ដឹកជញ្ជូនសម្ភារ:ប្រើប្រាស់ និងជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលមានសុវត្ថិភាព ចំនួន៨៨ខ្នងផ្ទះ ស្មើនឹង ៨៨គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្រុមទី១០,១១,២៣ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។  

Continue Readingកម្លាំងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយកងរាជអាវុធហត្ថចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
Read more about the article អាវុធហត្ថខេត្តស្វាយរៀងសហការជាមួយកម្លាំងចម្រុះចុះជួយទប់ទឹកជំនន់

អាវុធហត្ថខេត្តស្វាយរៀងសហការជាមួយកម្លាំងចម្រុះចុះជួយទប់ទឹកជំនន់

ស្វាយរៀង ​៖​ ព្រឹកថ្ងៃសុក្រ​ ទី១៦​ ខែតុលា​ ឆ្នាំ​២០២០​ លោកឧត្តមសេនីយ៍ត្រី​ នុត​ នន្ទ​ មេបញ្ជាការ​រង​ និងជានាយសេនាធិការ​ តំណាង​លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាល​ កម្លាំងយោធា​ មន្ត្រីរាជការសាលាខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃផងដែរ ធ្វើការរៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។   ស

Continue Readingអាវុធហត្ថខេត្តស្វាយរៀងសហការជាមួយកម្លាំងចម្រុះចុះជួយទប់ទឹកជំនន់
Read more about the article កម្លាំងអាវុធហត្ថសហការជាមួយរដ្ឋបាលជលផលចុះត្រួតពិនិត្យទីតាំងចិញ្ចឹមក្រពើ

កម្លាំងអាវុធហត្ថសហការជាមួយរដ្ឋបាលជលផលចុះត្រួតពិនិត្យទីតាំងចិញ្ចឹមក្រពើ

កណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានពីមហាជន និងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកតាមដានជាច្រើន ចំពោះទីតាំងសុវត្ថិភាពចិញ្ចឹមក្រពើ នៅក្នុងក្រុងតាខ្មៅ។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្តខេត្តកណ្តាល បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយរដ្ឋបាលជលផលខេត្ត ចុះត្រួតពិនិត្យដោយផ្ទាល់ ទីតាំងចិញ្ចឹមក្រពើចំនួនពីរកន្លែង ស្ថិតក្នុងក្រុងតាខ្មៅ។ ជាលទ្ធផល ៖ ទីតាំងចិញ្ចឹមក្រពើទាំងពីរនោះ មានកំពស់ខ្ពស់តាមស្តង់ដាបច្ចេកទេស និងមានអ្នកមើលថែរយ៉ាងដិតដល់ជាប្រចាំ ធានាបាននូវសុវត្ថិភាពល្អ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងពុំមានករណីដូចព័ត៌មានបង្ហោះថាទឹកជន់លិចនោះទេ៕  

Continue Readingកម្លាំងអាវុធហត្ថសហការជាមួយរដ្ឋបាលជលផលចុះត្រួតពិនិត្យទីតាំងចិញ្ចឹមក្រពើ
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់ ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្លាំងស្នាក់ការសន្តិសុខB០៥ សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបចំណុចភូមិកំត្រពាំងរំដេញ ឃុំក្បាលត្រាប ស្រុកក្រគរ។ កម្លាំងបានចាប់យករបាំងស្បៃមុងប្រវែង៦៥០ម៉ែត្រ, របាំងសាច់អួនប្រវែង៧០០ម៉ែត្រ, បង្គោលចំរ៉ឹង៥៥០ដើម និងលែងកូនត្រីចម្រុះ២៥គីឡូក្រាម(ម្ចាស់គេចខ្លួន)។ វត្ថុតាងខាងលើត្រូវបានបំផ្លាញចោលនៅហ្នឹងកន្លែង៕  

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា ​ចុះត្រួតពិនិត្យស្ថានភាពទឹក និងចូលរួម​ពិធី​សំណេះសំណាលជាមួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ឧត្តមសេនីយ៍ត្រី សំ តុលា ​ចុះត្រួតពិនិត្យស្ថានភាពទឹក និងចូលរួម​ពិធី​សំណេះសំណាលជាមួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

កណ្តាល ៖ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ​កម្លាំង​ចុះត្រួតពិនិត្យស្ថានភាពទឹក ការពារ និងចូលរួម​ក្នុងពិធី​សំណេះសំណាល ចែកអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា​ខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋក្នុងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋមកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ  ដែលជួបគ្រោះធម្មជាតិ (ទឹកជន់ចូលផ្ទះ) ចំនួន២៤៧គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត  អញ្ជើញចូលរួមមានវត្តមាន…

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា ​ចុះត្រួតពិនិត្យស្ថានភាពទឹក និងចូលរួម​ពិធី​សំណេះសំណាលជាមួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
Read more about the article ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម

ភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ, ស្នងការ ស្នងការដ្ឋានភស្តុភារ, ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ, នាយរងខុទ្ទកាល័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តជាប់ព្រំដែនវៀតណាម ទាំង១០ និងនាយការិយាល័យពាក់ព័ន្ធ៕  

Continue Readingឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម
Read more about the article កម្លាំងអាវុធហត្ថខេត្តកណ្តាល ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

កម្លាំងអាវុធហត្ថខេត្តកណ្តាល ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

កណ្តាល ៖ នៅយប់ថ្ងៃទី១៤  ខែតុលា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់និងអន្តរាគមន៍ ក្នុងភូមិសាស្ត្រខេត្ត តាមបណ្តាក្រុង ស្រុក និងសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។    

Continue Readingកម្លាំងអាវុធហត្ថខេត្តកណ្តាល ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង ៖ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្ទះសំណាក់ អាយហៅ ស្ថិតក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ឈ្មោះ ១-ឈ្មោះ សូវៀត រតនា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ ឱម៉ាល់ សង្កាត់…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមពិធីទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមពិធីទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទទួលបានទូកម៉ាស៊ីនចំនួន០២គ្រឿង, ប្រេងម៉ាស៊ូត១០០០លីត្រ, ប្រេងសាំង៥០០លីត្រ និងថវិកាចំនួន៥០០,០០០រៀល និងបានចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២១៦គ្រួសារ…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមពិធីទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
Read more about the article ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រជុំបែងចែករចនាសម្ពន្ធ របស់កងរាជអាវុធហត្ថខេត្តប៉ៃលិន

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រជុំបែងចែករចនាសម្ពន្ធ របស់កងរាជអាវុធហត្ថខេត្តប៉ៃលិន

ប៉ៃលិន ៖ ថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីប្រជុំបែងចែករចនាសម្ពន្ធ របស់កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយការិយាល័យបុគ្គលិក នាយលេខាធិការដ្ឋាន ផងដែរ៕   ប

Continue Readingឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រជុំបែងចែករចនាសម្ពន្ធ របស់កងរាជអាវុធហត្ថខេត្តប៉ៃលិន