Read more about the article ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ!

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ!

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថបានសហការណ៍យ៉ាងខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយ គ្រោះមហន្តរាយ។ ជាមួយនោះដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ក្នុងកងរាជអាវុធហត្ថ ឱ្យមាន ជំនាញយ៉ាងពិតប្រាកដ និងប្រសិទ្ធភាពខ្ពស់ លោក នាយឧត្តមសេនីយ៍ ជារៀងរាល់ឆ្នាំតែងតែបានដាក់ចេញផែនការហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ ដល់កម្លាំងវរអន្តរាគមន៍ចល័ត ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់បានហ្វឹកហាត់រៀនសូត្រ និងត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ បន្ទាប់ពីបានបើកវគ្គបំប៉នជំនាញបើកបរអូប័រនិងសង្គ្រោះគ្រោះមហន្តរាយជំនាន់ទី១៨ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០…

Continue Readingឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញបើកវគ្គបំប៉នជំនាញប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម ឃួង ស្រេង អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ!

នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម ឃួង ស្រេង អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ។ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម ឃួង ស្រេង អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ!
Read more about the article វរសេនីយ៍ឯក តាំង ឈុនស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តនតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ!

វរសេនីយ៍ឯក តាំង ឈុនស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តនតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ!

កោះកុង៖ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំបូកសរុបលទ្ធផលការអនុវត្តនតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ និងត្រៀមទទួលគណៈកម្មការ ផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការង និងជា នាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តកោះកុងដែលមានការពាក់ព័ន្ធផងដែរ។

Continue Readingវរសេនីយ៍ឯក តាំង ឈុនស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តនតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ!
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទំរង់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទំរង់កងរាជអាវុធហត្ថ

ក្រចេះ៖ ព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាំងលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទំរង់កងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ និងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ…

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទំរង់កងរាជអាវុធហត្ថ
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការចុះជួយទប់ជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹងសង្កែ

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការចុះជួយទប់ជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹងសង្កែ

បាត់ដំបង ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក អ៊ន ជ្រីសៅរ៍មណ្ឌល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំកម្លាំងសហការជាមួយអង្គភាពស្ថាប័នចំណុះខេត្ត ចុះជួយទប់ជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រង់ចំណុចច្រាំងបាក់ភូមិចិន ស្ថិតក្នុងភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការចុះជួយទប់ជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹងសង្កែ
Read more about the article តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក វង្ស សាវឿន ដែលកំពុងសម្រាកព្យាបាលជំងឺ

តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក វង្ស សាវឿន ដែលកំពុងសម្រាកព្យាបាលជំងឺ

កំពង់ធំ៖ ព្រឹកថ្ងៃ១០ ខែតុលា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ថាច់ ចាន់ប៊ូរ៉ុម មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ បានដឹកនាំសហការីចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក វង្ស សាវឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកប្រាសាទបល្ល័ង្ក ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក នឹងនាំយកថវិកាមូលនិធិគ្រួសារអាវុធហត្ថខេត្តចំនួន ១.១១៥.០០០រៀល មីម៉ាម៉ា០១កេះ…

Continue Readingតំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក វង្ស សាវឿន ដែលកំពុងសម្រាកព្យាបាលជំងឺ
Read more about the article ឧត្តមសេនីយ៍ត្រី ឈៀង សុខុម ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី ឈៀង សុខុម ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមសហការី ចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ សេង សុជាតិ នាយរងសេនាធិការ ដែលមានជំងឺបេះដូងកំពុងបន្តសំរាកព្យាបាលបន្តនៅផ្ទះ និងបាននាំយកនូវថវិកាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,៥៣០,០០០រៀល មកប្រគល់ជូនផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ឈៀង សុខុម ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
Read more about the article ឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក!

ឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក!

ស្វាយរៀង ៖ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុករមាសហែក បានដឹកនាំក្រុមការងារប្រគល់សម្ភារៈ និងគ្រឿងបរិក្ខា ដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។ ក្នុងពិធីប្រគល់នោះ ឯកឧត្តមប្រធាន បានថ្លែងថាបច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរសម្រាប់នៅកម្ពុជាយើងផងដែរ។ នៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនេះ ក្នុងនាមឯកឧត្តមផ្ទាល់តែងបានយកចិត្តទុកដាក់ដោះស្រាយផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត…

Continue Readingឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក!
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ៩ខែ

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ៩ខែ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឺកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ(កំបូល)រយៈពេល៩ខែ ទិសដៅត្រីមាសទី៤ ឆ្នាំ២០២០។ កិច្ចប្រជុំនេះមាន ការចូលរួមពីសំណាក់លោកនាយករង ប្រធាន មន្ទីរ នាយការិយាល័យ ព្រមទាំងនាយ​ នាយរងអាវុធហត្ថជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ៩ខែ
Read more about the article វរសេនីយ៍ឯក សូ សុវណ្ណឌី ដឹកនាំកម្លាំងចុះជួយទប់ទឹកជំនន់ហូរចូលភូមិប្រជាពលរដ្ឋតាមបណ្ដោយដងស្ទឹងពោធិ៍សាត់

វរសេនីយ៍ឯក សូ សុវណ្ណឌី ដឹកនាំកម្លាំងចុះជួយទប់ទឹកជំនន់ហូរចូលភូមិប្រជាពលរដ្ឋតាមបណ្ដោយដងស្ទឹងពោធិ៍សាត់

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះជួយទប់ទឹកជំនន់ហូរចូលភូមិប្រជាពលរដ្ឋតាមបណ្ដោយដងស្ទឹងពោធិ៍សាត់ ចំនួន១១កន្លែង មានប្រវែង ១,៣៥៥ម៉ែត្រ ស្ថិតក្នុងឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

Continue Readingវរសេនីយ៍ឯក សូ សុវណ្ណឌី ដឹកនាំកម្លាំងចុះជួយទប់ទឹកជំនន់ហូរចូលភូមិប្រជាពលរដ្ឋតាមបណ្ដោយដងស្ទឹងពោធិ៍សាត់