Read more about the article កម្លាំងអាវុធហត្ថបន្តចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

កម្លាំងអាវុធហត្ថបន្តចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

កណ្តាល ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​​របស់​លោកនាយ​ឧត្តមសេនីយ៍​ សៅ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ ២០២០ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងអន្តរាគមន៍ក្នុង ភូមិសាស្ត្រខេត្ត តាមបណ្តាក្រុងស្រុក និងសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងអន្តរាគមន៍ជួយសង្គ្រោះ គ្រោះមហន្តរាយ និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងអោយបានទាន់ពេលវេលា។  

Continue Readingកម្លាំងអាវុធហត្ថបន្តចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង១៤ និង ៥០ នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន នៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្មជនសង្ស័យ និងវត្ថុតាង ការិយាជុំនាញប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួណជនសង្ស័យ ៥នាក់ ករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួណជនសង្ស័យ ៥នាក់ ករណីគ្រឿងញៀន!

ព្រៃវែង៖ ដោយមានបទបញ្ជាពី លោក ឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងមានការ សម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃ១៦ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយ លោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិ០៦ ឃុំព្រែកស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួណជនសង្ស័យ ៥នាក់ ករណីគ្រឿងញៀន!
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់កងរាជអាវុធហត្ថ

ស្ទឹងត្រែង៖ នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយ ការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ក្រោមអធិបតីលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមទី១។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ព្រមទាំងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ៕

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់កងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា អនុញ្ញាតឱ្យប្រធានគំរោងទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួបពិភាក្សាការងារ!

ឧត្តមសេនីយ៍ទោ តាត ចន្ថា អនុញ្ញាតឱ្យប្រធានគំរោងទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួបពិភាក្សាការងារ!

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយក វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យ លោក វរសេនីយ៍ត្រី វ៉ាងសង់ ម៉ារេស្គូ ប្រធានគំរោងទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថលើផ្ទៃប្រទេស ចូលជួបពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ លោក នាយករងទទួលបន្ទុកកិច្ចការហ្វឹកហ្វឺន ប្រធានមន្ទីរ នាយការិយាល័យហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ។  

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា អនុញ្ញាតឱ្យប្រធានគំរោងទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួបពិភាក្សាការងារ!
Read more about the article កឋិនសាមគ្គីកងរាជអាវុធហត្ថ ប្រមូលបច្ច័យបានជាង៤០០លានរៀល ក្នុងនោះថវិកាចំនួន១២០លានរៀល បានយកចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀង

កឋិនសាមគ្គីកងរាជអាវុធហត្ថ ប្រមូលបច្ច័យបានជាង៤០០លានរៀល ក្នុងនោះថវិកាចំនួន១២០លានរៀល បានយកចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀង

កណ្តាល ៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំង ពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី កងរាជអាវុធហត្ថ ទៅកាន់វត្តទេពវង្សី ដែលស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាតែន ស្រុកពញាឮ ខេត្តកណ្តាល។ ការដង្ហែកឋិនទានប្រទក្សិណបីជុំ…

Continue Readingកឋិនសាមគ្គីកងរាជអាវុធហត្ថ ប្រមូលបច្ច័យបានជាង៤០០លានរៀល ក្នុងនោះថវិកាចំនួន១២០លានរៀល បានយកចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀង
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាល៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី គ្រឿងញៀននៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតវត្ថុតាង ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់, ទូរស័ព្ទដៃ ០២គ្រឿង, ម៉ូតូ ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article ឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាល៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី គ្រឿងញៀននៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ និងដកហូតវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់, ទូរស័ព្ទដៃ ០២គ្រឿង, ម៉ូតូ ០១គ្រឿង, សម្ភារៈវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ អញ្ជើញសូត្រមន្ត និងស្ដាប់ធម៌ទេសនា បុណ្យកឋិនទានសាមគ្គី នៅវត្តទេពរង្សី

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ អញ្ជើញសូត្រមន្ត និងស្ដាប់ធម៌ទេសនា បុណ្យកឋិនទានសាមគ្គី នៅវត្តទេពរង្សី

កណ្តាល ៖ នារសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំងឧត្តមសេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរង វរសេនាតូច…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ អញ្ជើញសូត្រមន្ត និងស្ដាប់ធម៌ទេសនា បុណ្យកឋិនទានសាមគ្គី នៅវត្តទេពរង្សី
Read more about the article កម្លាំងអាវុធហត្ថខេត្តប៉ៃលិនត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

កម្លាំងអាវុធហត្ថខេត្តប៉ៃលិនត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

  ប៉ៃលិន ៖ នៅព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងត្រៀមជួយដល់ប្រជាពលរដ្ឋដែលលិចផ្ទះសំបែង ស្ថិតនៅភូមិដីស ដីស្អិត ផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  

Continue Readingកម្លាំងអាវុធហត្ថខេត្តប៉ៃលិនត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់