កណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ ២០២០ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងអន្តរាគមន៍ក្នុង ភូមិសាស្ត្រខេត្ត តាមបណ្តាក្រុងស្រុក និងសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងអន្តរាគមន៍ជួយសង្គ្រោះ គ្រោះមហន្តរាយ និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងអោយបានទាន់ពេលវេលា។