Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន
ភ្នំពេញៈ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។
បើតាមភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះមានឈ្មោះ ៖
០១. សុន កុសល់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
០២. នេត ស៊ីម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅជាមួយគ្នា។
០៣. ហេង ហេន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិជាមួយគ្នា ។
កម្លាំងបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ស្របពេលដែលជន សង្ស័យធ្វើដំណើរតាមដងផ្លូវ ដោយមានការសង្ស័យកម្លាំងអាវុធហត្ថក៏ធ្វើការសាកសួរ និងឆែកឆេរបានឃើញថ្នាំមួយកញ្ចប់ប្រភេទម៉ាទឹកកក។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនចំនួន ០១កញ្ចប់
០២. ម៉ូតូចំនួន ០១គ្រឿង
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ កំពុងសាងសំណុំរឿង បញ្ចូនទៅកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។



