ពោធិ៍សាត់ ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្លាំងស្នាក់ការសន្តិសុខB០៥ សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបចំណុចភូមិកំត្រពាំងរំដេញ ឃុំក្បាលត្រាប ស្រុកក្រគរ។ កម្លាំងបានចាប់យករបាំងស្បៃមុងប្រវែង៦៥០ម៉ែត្រ, របាំងសាច់អួនប្រវែង៧០០ម៉ែត្រ, បង្គោលចំរ៉ឹង៥៥០ដើម និងលែងកូនត្រីចម្រុះ២៥គីឡូក្រាម(ម្ចាស់គេចខ្លួន)។ វត្ថុតាងខាងលើត្រូវបានបំផ្លាញចោលនៅហ្នឹងកន្លែង៕