You are currently viewing បុរសម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ

បុរសម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ

អហ កំពង់ស្ពឺ៖ នៅវេលាម៉ោង០៧និង៤០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញរបស់មន្ទីរយុត្តិធម៍ បានចាប់ខ្លួនមនុស្សម្នាក់តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ។ ជនសង្ស័យឈ្មោះ សន ឈៀង ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅស្នាក់នៅភូមិឃុំខាងលើ។ បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។​

541007bbe89c7cafef746206eae15a44