ព្រៃវែងៈ ដោយមានជីវភាពខ្សត់ខ្សោយនៅក្នុងក្រុមគ្រួសារ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានចុះជួយអន្តរាគមន៍ ដឹកជញ្ជូន គ្រួសាររបស់ លោកអនុសេនីយ៍ទោ ប៉ុល សុផល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពោធិ៍រៀង ដែលត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់ ដើម្បីវះកាត់សម្រាលកូននៅមន្ទីរពេទ្រជប៉ុន រាជធានីភ្នំពេញ និងបានឧបត្ថម្ភថវិកាចំនួន៦៥មឺុនរៀល សម្រាប់ទុកដោះស្រាយគ្រាលំបាកផងដែរ។