កំពង់ស្ពឺ៖ នៅវេលាម៉ោង ០៩ និង ១៧នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីចែកចាយ នឹងរក្សាទុកនូវសារធាតុញៀន ជនសង្ស័យមានឈ្មោះ គង់ ចាន់ថេន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់ ខាងលើ, ឈ្មោះ ផាត់ គឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ សង្កាត់ជាមួយគ្នា ។ កម្លាំងបានដកហូត វត្ថុតាងថ្នាំញៀនម៉ាទឹកកក ចំនួន ១៨កញ្ចប់, ថង់ច្រកថ្នាំញៀនចំនួន ៣៤ថង់, ក្រដាស់បញ្ចាំ ០២សន្លឹក, ដែកកេស០៨, ទូរស័ព្ទ០១គ្រឿង, ដប់សំរាប់ជក់ថ្នាំចំនួន០២៕
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។
