ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាមួយថ្នាំញៀន ០៣កញ្ចប់

កណ្តាល៖ នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១-ឈ្នោះ ភា សុជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ។
២-ឈ្មោះ ម៉ារ៉ា វីតា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់
-ទូរស័ព្ទចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តរួច។

អត្ថបទដែលជាប់ទាក់ទង