ឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថប្រគល់ជូនគ្រួសារសពលោក ព្រិន្ទបាលឯក ទី ស៊ីដេ
កណ្តាល៖ ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក ទី ស៊ីដេ សមាជិកវរអន្តរាគមន៍កងរាជអាវុធហត្ថ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ២៦,៧០០,០០០រៀល ប្រគល់ជូនគ្រួសារសពផងដែរ។