លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា ផ្សព្វផ្សាយអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន
បាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្ត បាត់ដំបងបានធ្វើការផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធខួបគម្រប់ ២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ និងផ្សព្វផ្សាយញត្តិថ្កោលទោសរបស់លោក នាយឧតត្តមសេនីយ៍ សៅ សុខា ចំពោះទណ្ឌិត សម រង្ស៊ី និងប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះដីកាតុលាការក្នុងការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ។ ពិធីផ្សព្វផ្សាយនេះក្រោមអធិបតីភាព លោក…