អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីហឹង្សា
បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណីហឹង្សាប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថា៖ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះឈ្មោះ ឆាយ សុភ័ក្រ…