ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
បន្ទាយមានជ័យ៖ ដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះប្រតិបត្តិបង្រ្កាបករណីជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង០៥នាក់ខាងលើរួមមាន៖ ១. ឈ្មោះ កន…